• 2022-07-07 08:52:14
  • ព័ត៌មាន

ព្រឹត្តិការណ៍រត់​ប្រណាំង​ Cambodia Elephant Trail ក្នុងឧទ្យាជាតិគីរីរម្យ បានទាក់ទាញអ្នកចូលរួម មកពី ១២ប្រទេស

  • 2022-07-07 08:52:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹក​​ថ្ងៃ​អាទិត្យ​ ទី​ ៣​ ខែ​កក្កដា​ សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បាន​រៀប​ចំ​ព្រឹត្តិការ​ណ៍រត់​ប្រណាំង Cambodia Elephant Trail លើក​ទី​ពីរ​​ ​ក្នុងគោលបំណងលើក​កម្ពស់​សុខភាព និង​សុខុមាលភាព​របស់ប្រជាជន និងផ្ដល់​បទពិសោធថ្មីក្នុងការរត់នៅតាមតំបន់ព្រៃភ្នំជាមួយនឹងទេសភាពធម្មជាតិស្រស់បំព្រង។​ កម្ម​វិធី​នេះ​ទទួល​បាន​ការ​​ឧបត្ថម្ភដោយក្រុមហ៊ុនធានារ៉ាប់រងអាយុ​ជីវិត​ FWD Cambodia និងក្រុម​ហ៊ុន​ជាច្រើនទៀត ។

លោក ជីម គង់ហ៊ុយ ជាអ្នករៀបចំកម្មវិធី Cambodia Elephant Trail 2022 បានថ្លែងថា៖​​ “ខ្ញុំ​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​ពេល​ដែល​បាន​ឃើញ​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​អ្នក​រត់​ប្រណាំងមក​​ពីបណ្ដា​ប្រទេស​នានា​ ជា​ពិសេសស្នាម​ញញឹម​ចេញ​ពី​អ្នក​ចូល​រួម​ទាំង​អស់​ដែល​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ជា​ខ្លាំង​ទៅ​នឹង​​កម្មវិធីនេះ​​។​ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុម​ការ​ងាររៀប​ចំកម្មវិធី​ទាំង​អស់​ ព្រម​ទាំ​ង​អ្នក​ឧបត្ថម្ភ​នានា ជាពិសេសក្រុមហ៊ុន FWD Cambodia ដែលជាអ្នកឧបត្ថម្ភធំ ​បាន​គាំ​ទ្រ​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នេះ​អាច​ប្រព្រឹត្ត​ទៅបាន​យ៉ាង​រលូន។ ​​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​អ្នក​ចូល​រួម​រត់​ប្រណាំង​ទាំង​អស់​ផង​ដែរ​ ហើយ​សង្ឃឹម​ថា​នឹងមាន​ការ​អញ្ជើញ​ចូល​រួម​កាន់​តែ​ច្រើន​នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​លើក​ក្រោយ​ៗទៀត​”​។​

លោក ចាន់ រដ្ឋា អគ្គនាយក ក្រុមហ៊ុន FWD Cambodia ​ក៏​បានអញ្ចើញ​ចូលរួម​ក្នុង​ការ​រត់ប្រណាំងចម្ងាយ ៣២គីឡូម៉ែត្រ ​ដែល​ជាបទពិសោធដំបូងបំផុតសម្រាប់លោកផ្ទាល់។ លោកបានមានប្រសាសន៍ថា៖​ “ព្រឹត្តិការ​ណ៍​រត់​ប្រណាំង​​ Cambodia Elephant Trail នេះ​ជា​បទ​ពិសោធ​ថ្មី​មួយ​សម្រាប់​ការ​រត់​ប្រណាំង​ ហើយ​ភាព​រីក​រាយ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​តាមរយៈ​ការ​រត់​ប្រណាំង​នេះ​បានធ្វើ​ឱ្យ​ខ្ញុំ​មាន​មោទនភាព​បំផុត​ក្នុង​ការ​គាំ​ទ្រ​ដល់​ព្រឹត្តិការណ៍នេះ​​ ​ក៏​ដូច​ជា​ក្នុង​ការ​ចូល​រួម​ជា​កីឡា​ករ​មួយរូប​​ក្នុង​ថ្ងៃ​នេះដែរ​​។ សកម្ម​ភាព​នេះ​​ដើរ​ស្រប​គ្នា​យ៉ាង​ល្អ​ទៅ​នឹងការ​ប្ដេជ្ញា​ចិត្ត​​របស់​ក្រុម​ហ៊ុន​ FWD ក្នុង​ការ​ជួយ​ឱ្យសហគមន៍​ និង​ក្រុមគ្រួសារ​រស់​នៅ​ប្រកប​ដោយ​ភាព​រីក​រាយ​”។

គួរបញ្ជាក់ផងដែរថា Cambodia Elephant Trail គឺជាការរត់ប្រណាំងផ្លូវលំលើភ្នំនៅឧទ្យានជាតិគីរីរម្យ ដែលការប្រកួតមានការរត់ប្រណាំងចម្ងាយ ១២គីឡូម៉ែត្រ​ និង ៣២គីឡូម៉ែត្រ​។ ឆ្នាំ​ ២០២២​ នេះ​ជា​លើក​ទីពីរ​ដែល​ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង​ បន្ទាប់​ពី​ការ​រត់​ប្រណាំង​លើក​ទី​មួយ​កាល​ពីឆ្នាំ ២០១៩​។​​​ ព្រឹត្តិការ​ណ៍​នេះ​ត្រូវ​បាន​ផ្អាក​​នៅ​ឆ្នាំ​ ២០២០​ និ​ង​ឆ្នាំ​ ២០២១​​ ដោយសារ​ការ​រាត​ត្បាត​នៃជំងឺ​ COVID-19​។​

អត្ថបទ៖ នរវិទូ

មតិយោបល់