- 2022-07-07 03:23:02
- បាល់ទាត់
ទប់លែងជាប់ ពេលនេះ United ចង់លក់ Ronaldo ចោល
- 2022-07-07 03:23:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទប់លែងជាប់ ពេលនេះ United ចង់លក់ Ronaldo ចោល
ចន្លោះមិនឃើញ
Manchester United ត្រូវបានរាយការណ៍តថា ពួកគេនឹងសម្រេចចិត្តលក់ Cristiano Ronaldo ចោលអំឡុងពេលទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅនេះ។
Ronaldo បានផ្ដល់ដំណឹងទៅកាន់ United ច្បាស់ៗដោយ គេចង់ចាកចេញពីទឹកដី Old Trafford ក្នុងរដូវក្ដៅនេះ ហើយកាលពីម្សិលមិញ គេបានខកខានមកហ្វឹកហាត់ជាមួយក្រុម៣ថ្ងៃជាប់គ្នា។ បើតាមប្រភពពី The Sun បញ្ជាក់ថា បិសាចក្រហមពេលនេះបានសម្រេចចិត្តចង់លក់ Ronaldo ចោលតែម្ដង។
កន្លងទៅ United បានប្រកាន់គោលជំហរថា Ronaldo នៅតែបន្តនៅជាមួយក្លឹប បន្ទាប់ចំណាយពេលមួយរដូវកាលរកបាន២៤គ្រាប់ ក្នុងការបង្ហាញខ្លួន៣៨ប្រកួតគិតគ្រប់កម្មវិធី។ យ៉ាងណាក្ដី ពេលនេះ Man Utd គិតថាមិនអាចរក្សាទុកនិងប្រឆាំងទល់នឹងបំណងរបស់ Ronaldo បានឡើយ ខណៈក្លឹបចង់រៀបចំពង្រឹងក្រុមឡើងវិញ ក្រោយរដូវកាលមុនបង្ហាញទម្រង់លេងមិនល្អ។
ក្លឹបមានមូលដ្ឋានក្នុងទីក្រុង Manchester ពេលនេះនៅតែស្រពិចស្រពិលថាតើ Ronaldo អាចធ្វើដំណើរជាមួយពួកគេដើម្បីប្រកួតកម្ដៅសាច់ដុំត្រៀមរដូវកាលនៅឯអាស៊ីនិងអូស្ត្រាលីបានឬយ៉ាងណា។ កាលពីចុងសប្ដាហ៍ កីឡាករវ័យ៣៧ឆ្នាំបានប្រាប់ United ថា គេចង់ចេញពីក្លឹប ប៉ុន្មានថ្ងៃបន្ទាប់ក៏មិនបានមកហ្វឹកហាត់ជាមួយក្រុម ដោយសារហេតុផលគ្រួសារ៕