• 2022-07-06 12:39:25
  • បាល់ទាត់

Laportaថា​ Barca អត់​ចង់​លក់​ De Jong ខណៈ​ Man Utd ចែចូវ​ចង់​បាន​រហូត​មក​

  • 2022-07-06 12:39:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​ Barca មិន​ចង់​លក់​ ខ្សែ​បម្រើ​ Frenkie de Jong នោះ​ទេ​ ខណៈ​ក្លឹប​ Manchester United តាម​ចែចូវ​ចង់​បាន​រហូត​មក​។

លោក​ Laporta បាន​និយាយ​ថា​៖" “renkie de Jong គឺ​ជា​កីឡាករ​របស់​ក្លឹប​ Barcelona របស់​យើង​។ យើង​មិន​ចង់​លក់​គេ​នោះ​ទេ​ ទាល់​តែ​ដល់​ថ្នាក់​ថា​យើង​មិន​មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​លក់​គេ​ ទើប​យើង​លក់​គេ​ "។

លោក​បាន​បន្ត​ថា​៖" យើង​ដឹង​ច្បាស់​ណាស់​ថា​មាន​ក្លឹប​មួយ​ចំនួន​ដាក់​សំណើ​ចង់​បាន​គេ​ ប៉ុន្តែ​យើង​អត់​ចង់​លក់​គេ​នោះ​ទេ​ "។

De Jong ជា​កីឡាករ​មួយ​ដែល​ Man Utd ដាក់​គោលដៅ​ចង់​បាន​ ទោះ​ជា​កីឡាករ​រូប​នេះ​ផ្ទាល់​ធ្លាប់​បដិសេធ​ ក៏​ដូច​ខាង​ Barca ដំឡើង​ថ្លៃ​យ៉ាង​ណា​ក៏​ដោយ​ Man Utd នៅ​តែ​គិតគូរ​ និង​ចែចូវ​ចង់​បាន​រហូត​មក​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់