• 2022-07-06 02:01:35
  • បាល់ទាត់

Pogba យល់​ព្រម​កុងត្រា​រយៈពេល​៤​ឆ្នាំ​ជាមួយ Juventus ក្រោយ​ចេញ​ពី United

  • 2022-07-06 02:01:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Juventus បាន​​ឈាន​ដល់​កិច្ចព្រមព្រៀង​​ដើម្បី​ចុះ​កុងត្រា​​លើ​ខ្សែ​បម្រើ Paul Pogba ដោយ​គ្មាន​តម្លៃ​ខ្លួន ផ្លាស់​ពី​​ក្លឹប Manchester United។

កីឡាករ​សញ្ជាតិ​បារាំង​​រំពឹង​ថា​នឹង​មក​ដល់​ទីក្រុង Turin នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​ដើម្បី​ពិនិត្យ​សុខភាព​និង​ចុះ​កុងត្រា​ជា​ផ្លូវការ។ សមាជិក​​ឈ្នះ​ពាន World Cup ២០១៨ នឹង​ចុះ​កុងត្រា​រយៈពេល​៤​ឆ្នាំ​ជាមួយ​ Juventus សម្រាប់​ការ​ត្រលប់​មក​វិញ​សារ​ជាថ្មី។

Pogba ធ្លាប់​ចំណាយ​ពេល​៤​រដូវ​កាល​ជាមួយ​ក្រុម​រហស្សនាម​សេះបង្កង់​ មុន​ពេល​ទៅ​ត្រលប់​ទៅ​ចូលរួម​ជាមួយ​បិសាច​ក្រហម​ក្នុង​តម្លៃ​ខ្លួន​៨៩​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៦។ រយៈពេល​៦​រដូវ​កាល​ជាមួយ Man Utd ខ្សែ​បម្រើ​ចូល​ចិត្ត​លេង​ម៉ូដ​សក់​ខាង​លើ​ហាក់​មិន​សូវ​លេចធ្លោ​ខ្លាំង​ដូច​កាល​លេង​នៅ Serie A ឡើយ។

គេ​​រក​បាន​៣៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២២៦​ប្រកួត​ឲ្យ United គិត​គ្រប់​កម្មវិធី និង​ជួយ​ក្រុម​ឈ្នះ​ពាន Europa League និង League Cup រដូវ​កាល​២០១៦-១៧៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់