• 2022-07-01 13:03:16
  • បាល់ទាត់

Spurs ប្រកាស​យក​បាន​ Richarlison ពី​ Everton ជា​ផ្លូវការ​ហើយ​

  • 2022-07-01 13:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Tottenham Hotspure បាន​ធ្វើ​ការ​ប្រកាស​នាំ​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ Richarlison ពី​ក្លឹប​ Everton ជា​ផ្លូវការ​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​ខាង​លើ​នេះ​នឹង​ចុះ​កុងត្រា​ជា​មួយ​ Spurs រយៈពេល​៥ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ខាង​ Spurs ចាយ​ខ្ទង់​៧២.៥លាន​ដុល្លារ​ ដើម្បី​នាំ​យក​កីឡាករ​ខាង​លើ​នេះ​បាន​។

Richarlison បាន​រួម​រស់​ជា​មួយ​ Everton អស់​រយៈពេល​៤រដូវកាល​មុន​ផ្លាស់​មក​ Spurs ដោយ​ចូល​រួម​លេង​បាន​ ១៥២ប្រកួត​ និង​ស៊ុត​ចូល​៥៣គ្រាប់​៕

ប្រភព៖ tottenhamhotspur ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់