- 2022-06-30 03:03:04
- បាល់ទាត់
តាមពិត Manny Pacquiao ជាអ្នកគាំទ្ររបស់ Barcelona សោះ
- 2022-06-30 03:03:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត Manny Pacquiao ជាអ្នកគាំទ្ររបស់ Barcelona សោះ
ចន្លោះមិនឃើញ
Manny Pacquiao ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅដោយប្រធានក្លឹប Barcelona លោក Joan Laporta អំឡុងពេលអតីតអ្នកប្រដាល់រូបនេះទៅទស្សនាកីឡដ្ឋាន Camp Nou។
Pacquiao វ័យ៤៣ឆ្នាំបានឆ្លៀតឱកាសវិស្សមកាលជាលក្ខណៈគ្រួសារទៅកាន់ទីក្រុង Barcelona ដើម្បីទស្សនាកីឡដ្ឋាន Camp Nou។ គេបានចូលទៅមើលសារមន្ទីរ ព្រមទាំងបន្ទប់ផ្លាស់សំលៀកបំពាក់របស់កីឡាករក្នុងកីឡដ្ឋាន ដោយមានការដើរណែនាំពីប្រធានក្លឹប Laporta។
តាមពិតទៅ Pacquiao គឺជាអ្នកគាំទ្ររបស់ Barcelona ម្នាក់ ដូច្នេះទើបមានការទទួលយ៉ាងកក់ក្ដៅពីមន្ត្រីជាន់ខ្ពស់របស់ក្លឹប។ ក្នុងឱកាសនោះបុរសសញ្ជាតិហ្វីលីពីនក៏បានថតរូបជាមួយប្រធានក្លឹប និងទទួលបានអាវរដូវកាលថ្មីរបស់ Barca ផងដែរ៕