- 2022-06-30 02:35:05
- បាល់ទាត់
តើវិសាខាអាចបំបែកកំណត់ត្រាថ្មីមួយក្នុងនាមក្លឹបតំណាងឲ្យកម្ពុជាបានទេយប់នេះ?
- 2022-06-30 02:35:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើវិសាខាអាចបំបែកកំណត់ត្រាថ្មីមួយក្នុងនាមក្លឹបតំណាងឲ្យកម្ពុជាបានទេយប់នេះ?
ចន្លោះមិនឃើញ
វេលាម៉ោង៨យប់នេះក្រុមបាល់ទាត់វិសាខា ត្រូវការត្រឹមស្មើក្រុម Kedah ប៉ុណ្ណោះ ដើម្បីឡើងទៅកាន់វគ្គបន្ទាប់ ខណៈក្រុមតំណាងឲ្យកម្ពុជាមួយនេះបើសិនបានឡើងទៅកាន់ជុំបន្ទាប់ ពួកគេនឹងបំបែកកំណត់ត្រាថ្មីមួយគឺជាក្រុមឡើងទៅកាន់ជុំ Knockout ជាលើកដំបូងក្នុងនាមក្រុមតំណាងឲ្យកម្ពុជាក្នុងពាន AFC Cup ។
បើមើលទៅលើភាគរយនៃការឡើងទៅកាន់ជុំបន្ទាប់វិសាខាហាក់មានភាគរយខ្ពស់ខ្លាំង។ ទាក់ទងការប្រកួតយប់នេះដែរលោក មាស ចាន់ណា គ្រូបង្វឹករបស់វិសាខាបាននិយាយក្នុងសន្និសីទកាសែតថា «អ្វីដែលខ្ញុំសង្កេតឃើញគឺកីឡាករយើងពួកគាត់មានឆន្ទៈខ្ពស់ណាស់ គាត់បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនេះ។ ទាំងកម្លាំង ស្មារតី និងយុទ្ធសាស្ត្រគឺយើងបានរៀបចំរួចហើយ...។ ...ខ្ញុំមើលឃើញថា ការប្រកួតនេះជាការប្រកួត ដែលក្រុមយើងនៅតែធ្វើបានល្អដដែល»។
អតីតគ្រូបង្វឹកណាហ្គារូបនេះបន្ថែមថា ជ័យជម្នះ២ប្រកួតកន្លងទៅនេះមិនទាន់គ្រប់គ្រាន់ឡើយ ក្រុមរបស់លោកនៅតែបន្តយកចិត្តទុកដាក់ប្រឹងប្រែង និងត្រៀមខ្លួនឲ្យកាន់តែល្អ ព្រោះការប្រកួតនេះលោកគិតថាសំខាន់ខ្លាំងណាស់។ អ្វីដែលលោកបានដាស់តឿនដល់កីឡាករ គឺការធ្វើបានល្អហើយទម្លាក់ដៃ ឬបន្ថយការខិតខំប្រឹងប្រែង ពោលគឺត្រូវតែប្រឹងឲ្យបានកាន់តែខ្លាំងជាងមុនៗទៀត។
រំលឹកថា ការប្រកួតរបស់វិសាខា និងក្រុម Kedah នឹងធ្វើការប្រកួតនៅម៉ោង៨យប់នេះនៅទឹកដីកណ្ដាល ប្រទេសឥណ្ឌូណេស៊ី ខណៈដែលក្រុមតំណាងឲ្យកម្ពុជាពិតជាធ្វើបានល្អមែនទែន កាលពីរប្រកួតមុនគឺឈ្នះ Bali ៥-២ និងឈ្នះក្រុម Kaya ២-១ ៕