• 2022-06-29 11:40:38
  • បាល់ទាត់

Di Maria ព្រម​ទៅ​លេង​ឲ្យ​ Juventus នៅ​រដូវកាល​ថ្មី​នេះ​ហើយ​

  • 2022-06-29 11:40:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Angel Di Maria ព្រម​ទៅ​លេង​ឲ្យ​ក្លឹប​ Juventus សម្រាប់​រដូវកាល​ថ្មី​ឆ្នាំ​២០២២/២៣ ខាង​មុខ​នេះ​ហើយ​ដោយ​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​សប្ដាហ៍​ក្រោយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ​។

Di Maria បាន​ព្រម​ទៅ​ Juventus ក្រោយ​ក្លឹប​នេះ​ព្រម​ឲ្យ​កុងត្រា​ត្រឹម​១ឆ្នាំ​ទៅ​តាម​អ្វី​ដែល​កីឡាករ​នេះ​ចង់​បាន​ ណា​មួយ​ទៀត​ដោយ​សារ​តែ​មិន​ឃើញ​ Barca ដាក់​សំណើ​ដូច​អ្វី​ដែល​ពួក​គេ​លើក​ឡើង​ថា​ចង់​បាន​ ក៏​សម្រេច​ទៅ​ Juventus វិញ​តែ​ម្ដង​។

Juventus បាន​ចំណាយ​ជិត​ ៦.៣លាន​ដុល្លារ​ សម្រាប់​នាំ​យក​ Di Maria ដែល​ជា​ Free Agent ក្រោយ​ចាកចេញ​ពី​ Paris Saint Germain ។

Di Maria ចាកចេញ​ពី​ PSG ដោយ​ Free Agent ក្រោយ​រួម​រស់​អស់​៧ឆ្នាំ​ ដោយ​ចូល​រួម​លេង​ឲ្យ​ ២៩៥ប្រកួត​ និង​ស៊ុត​ចូល​៩២គ្រាប់​៕

ប្រភព៖ Dailymail | Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់