• 2022-06-29 03:02:02
  • បាល់ទាត់

ឲ្យ​តម្រុយ Pique អាច​​នឹង​ត្រលប់​ទៅលេង​នៅ​អង់គ្លេស​វិញ ក្រោយ Barca លែង​ត្រូវ​ការ

  • 2022-06-29 03:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់ Barcelona កីឡាករ Gerard Pique បាន​បង្ក​ឲ្យ​មាន​ពាក្យ​​ចចាមអារ៉ាម​អំពី​ការ​ផ្ទេរ​ជា​ច្រើន បន្ទាប់​ពី​​ប្រទះ​ឃើញ​យួរ​​ថង់​មាន​ឡូហ្គោ​របស់ Chelsea។

កីឡាករ​វ័យ​៣៥​ឆ្នាំ​​កំពុង​ស្ថិត​ក្នុង​ទីក្រុង​ឡុងដ៏​​ដើម្បី​លើក​ទឹក​ចិត្ត​​កីឡាករ​វាយ​កូន​បាល់ Rafael Nadal ប្រកួត​ក្នុង​កម្មវិធី Wimbledon។ ប៉ុន្តែ​គេ​បាន​​មើល​ឃើញ Pique កាន់​​កាន់​ថង់​​មាន​រូប​សញ្ញា​ក្រុម​តោខៀវ Chelsea។ ជាមួយ​អ្នក​ចាត់​ការ​របស់ Barca លោក Xavi បាន​ប្រាប់ Pique ថា ​គេ​លែង​ជា​តម្រូវ​ការ​​នៅ​កីឡដ្ឋាន Nou Camp ការ​សម្រេច​ចិត្ត​​​​របស់​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​បង្ហាញ​ឡូហ្គោ Chelsea បាន​ធ្វើ​ឲ្យ​​មាន​ការ​ពិភាក្សា​ជា​ច្រើន​​អំពី​ការ​​លទ្ធភាព​ផ្ទេរ។

យោង​តាម​សារព័ត៌មាន​របស់​អេស្ប៉ាញ​​បាន​ចុះ​ផ្សាយ​ថា Pique បាន​ទៅ​ហាង​​របស់ Chelsea ដើម្បី​ទិញ​​អាវ​ឲ្យ​កូន​ៗ។ ការ​ផ្លាស់​ទៅ​កាន់​កីឡដ្ឋាន Stamford Bridge នឹង​មិន​មាន​បញ្ហា​អ្វី​ឡើយ ខណៈ​ដែល​ក្រុម​លោក Thomas Tuchel កំពុង​ចង់​ពង្រឹង​តំបន់​ការពារ​បន្ថែម ក្រោយ​ពី​ការ​ចាកចេញ​របស់​ Antonio Rudiger និង Andreas Christensen។

Gerard Pique ត្រូវ​បាន Xavi ប្រាប់​​កាល​ពី​២​សប្ដាហ៍​មុន​ថា គេ​គ្មាន​អនាគត​នៅ Barcelona ទៀត​ទេ ដោយ​សារ​តែ​​ការ​ប្រព្រឹត្តិ​មិន​ប្រកប​ដោយ​វិជ្ជាជីវៈ​នៅ​ក្រៅ​ទីលាន និង​ស្ថានភាព​កាយ​សម្បទា៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់