• 2022-06-29 02:52:06
  • បាល់ទះ

អបអរសាទរ! ក្រុមបាល់ទះ៣១១ លើកពានឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី

  • 2022-06-29 02:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតដណ្ដើមពានរង្វាន់បាល់ទះរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានបញ្ចប់ដោយរលូន​កាល​ពី​ថ្ងៃ​ទី២៨ ខែឧសភា ឆ្នាំ​២០២២ម្សិលមិញ ដោយ​ក្រុម​កងអន្តរាគមន៍ទី៣ការពារ៣១១ ជា​ក្រុម​គ្រងតំណែងជើងឯក ក្រោយបំបាក់​ក្រុម​កងអន្តរាគមន៍ទី១​ប្រឆាំងភេរវកម្ម ៣សិតទល់នឹងសូន្យ។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង

ក្រុមជើងឯកក្នុងពានរង្វាន់​ដ៏ធំនេះ​ទទួល​បាន​ពាន​១និង​ប្រាក់​រង្វាន់​ ៨​លាន​រៀល លេខ​២​ទទួល​បាន​ប្រាក់៧លាន​រៀល និង​លេខ​៣​បានទៅលើ​ក្រុមបាល់ទះកងអន្តរាគមន៍ចល័ត ៩៩៩ និង​ទទួល​បាន​ប្រាក់រង្វាន់៦លានរៀល។

គួរបញ្ជាក់​ថា ការប្រកួតដណ្ដើមពានរង្វាន់​ឯកឧត្ដម នាយឧត្ដមសេនី កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និង​លោកជំទាវ ប៉ែន ចន្នី មាន៧ក្រុម​ចូល​រួមនិង​ធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នៅទីស្នាក់ការបញ្ជារដ្ឋានអង្គរក្សក្រុង​តាខ្មៅ៕

រូពភាព៖ ក្លឹបកីឡាបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់