- 2022-06-28 13:15:01
- បាល់ទាត់
Gabriel Jesus បញ្ចប់ការតេស្តសុខភាព នៅ Arsenal ដោយជោគជ័យ នឹងប្រកាសជាផ្លូវការឆាប់ៗ
- 2022-06-28 13:15:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Gabriel Jesus បញ្ចប់ការតេស្តសុខភាព នៅ Arsenal ដោយជោគជ័យ នឹងប្រកាសជាផ្លូវការឆាប់ៗ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Gabriel Jesus បានធ្វើការបញ្ចប់ការតេស្តសុខភាពនៅក្លឹប Arsenal នៅក្នុងថ្ងៃនេះដោយជោគជ័យ ដោយការប្រកាសជាផ្លូវការនូវការផ្លាស់ពី Manchester City ទៅកាន់ Arsenal នេះនឹងធ្វើនៅពេលឆាប់ៗខាងមុខ។ នេះបើយោងតាមកំពូលអ្នកកាសែត Fabrizio Romano ។
នៅក្នុងរដូវកាលថ្មីនេះ Jesus នឹងទៅលេងនៅក្លឹបកាំភ្លើងធំ Arsenal ដោយមានកុងត្រារយៈពេល៥ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។
នៅខណៈនេះទាំង Arsenal និង Man City បានព្រមព្រៀងរួចរាល់អស់ ដោយចាំតែពេលប្រកាសជាផ្លូវការប៉ុណ្ណោះ។
បើតាមប្រភពខាងលើ Arsenal ចាយសរុបប្រមាណ ៥៥លានដុល្លារ ដើម្បីនាំយក Gabriel Jesus មកកាន់ក្លឹបរបស់ខ្លួន៕