• 2022-06-28 05:00:00
  • បាល់ទាត់

ការសរសេរប្រៀបធៀបប្រដូចកីឡាករបាល់ទាត់ខ្មែរណាម្នាក់ទៅនឹងកំពូលកីឡាករពិភពណាម្នាក់ពិតជាជះឥទ្ធិពលអាក្រក់ដល់កីឡាកររូបនោះឬយ៉ាងណា?

  • 2022-06-28 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំរាបសួរប្រិយមិត្តខ្ញុំឌូគូ! ថ្ងៃនេះខ្ញុំមានប្រធានបទ១មានចំណងជើងថា៖ ការសរសេរប្រៀបធៀបប្រដូចកីឡាករបាល់ទាត់ខ្មែរណាម្នាក់ទៅនឹងកំពូលកីឡាករពិភពណាម្នាក់ ពិតជាជះឥទ្ធិពលអាក្រក់ដល់កីឡាកររូបនោះឬយ៉ាងណា? ហើយប្រធានបទនេះ មិនមានភ្ញៀវកិត្តិយស់ទេគឺជាការលើកឡើងពីទស្សនៈរបស់ខ្ញុំផ្ទាល់។

យើងដឹងហើយថានាពេលបច្ចុប្បន្នវិស័យបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជាយើង មានការរីកចម្រើនបន្តិចម្ដងៗហើយដែរ ព្រោះក្លឹបជាច្រើនមានធនធានកីឡាករ មានថ្នាល់យុវជន មានស្តាត មានអ្នកគាំទ្រច្រើន និងមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយ ចុះផ្សាយពីថ្នាក់ដឹកនាំ ក្លឹប និងកីឡាករជាដើម។ ចំពោះការចំផ្សាយព័ត៌មាននេះដែរខ្ញុំមានការចាប់អារម្មណ៍លើការមិនពេញចិត្ត អំពីការសរសេរអត្ថបទព័ត៌មានបែបលើកសរសើរប្រៀបធៀបប្រដូច ឬឱ្យរហស្សនាមកីឡាករក្នុងស្រុកទៅនឹងកីឡាករដ៏ល្បីល្បាញលំដាប់ពិភពលោកដូចជាកីឡាករកម្ពុជា A នេះដូច Lionel Messi, Cristiano Ronaldo, Neymar Jr, Marcelo, Sergio Ramos, KilianMbappe, Lavandoski, Zlatan Ibrahimovic ជាដើម ដោយហេតុផលថាធ្វើព័ត៌មានអស់ហ្នឹងអោយកីឡាករព្យែរ អឿ បានចិត្ត កើតចរិតតួឯកដូចក្នុងក្រុមមានតែឯង លែងចង់ហាត់ ឬពេលហាត់មានលេសអ៊ីចេះមួយអ៊ីចេះពីរ ដើម្បីតែមិនចង់ទៅហាត់។ តើវាប៉ះពាល់មែនឬក៏យ៉ាងណា?

Listen to "ការសរសេរប្រៀបធៀបប្រដូចកីឡាករបាល់ទាត់ខ្មែរណាម្នាក់ទៅនឹងកំពូលកីឡាករពិភពណាម្នាក់ ពិតជាជះឥទ្ធិពលអាក្រក់ដល់កីឡាកររូបនោះឬយ៉ាងណា? | Episode 2" on Spreaker.

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់