• 2022-06-27 11:14:24
  • បាល់ទាត់

វិសាខា​ បន្ត​ឈ្នះ​ក្នុង​ប្រកួត​ AFC Cup នូវ​លទ្ធផល​ ៥-២

  • 2022-06-27 11:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​វិសាខា​ បាន​យក​ឈ្នះ​ ក្លឹប​ Bali United នូវ​លទ្ធផល​ ៥-២ ក្នុង​ក្របខ័ណ្ឌ​ AFC Cup នៅ​ក្នុង​ថ្ងៃ​នេះ​នៅ​ឯ​ទីលាន​ Kapten I Wayan Dipta ប្រទេស​ឥណ្ឌូណេស៊ី​។

រូបភាព៖ ក្លឹបវិសាខា

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​វិសាខា​បាន​ធ្វើ​ល្អ​ខ្លាំង​ ដោយ​នៅ​ក្នុង​តង់​ទី​១ បាន​យក​ឈ្នះ​ក្រុម​ឥណ្ឌូណេស៊ី​ Bali United ទៅ​ហើយ​នៅ​ក្នុង​លទ្ធផល​ ២-១ ដោយ​ក្រុម​ឥណ្ឌូណេស៊ី​បាន​ស៊ុត​ចូល​មុន​នៅ​នាទី​ទី​៩ ដោយ​កីឡាករ​ Irfan Jaya យ៉ាង​វិសាខា​វាយបក​វិញ​ស៊ុត​ចូល​នៅ​នាទី​ទី​១៧ ដោយ​កីឡាករ​ Paulo Victor និង​កីឡាករ​ អ៊ុក សុវណ្ណ នៅ​នាទីទី​៤៥។

លុះ​នៅ​តង់​ទី​២ វិសាខា​បន្ត​ស៊ុត​ចូល​៣គ្រាប់​ទៀត​ ដោយ​កីឡាករ​ Lee Jae gun នៅ​នាទីទី​៥៥ កីឡាករ​ Paulo Victor នៅ​នាទីទី​៦៣ និង​កីឡាករ​ អ៊ុក សុវណ្ណ នៅ​នាទីទី​៨៨ ខាង​ Bali United ក៏​វាយ​បក​វិសាខា​បាន​១គ្រាប់​ផង​ដែរ​នៅ​នាទីទី​៨៥ ដោយ​កីឡាករ​ Privat Mbarga ។

នេះ​ជា​ការ​ប្រកួត​ទី​២ហើយ​ ដែល​វិសខា​បាន​យក​ឈ្នះ​ក្នុង​ក្របខ័ណ្ឌ​ AFC Cup ដោយ​កាល​ពី​ប្រកួត​ទី​១ តទល់នឹង​ក្លឹប​ហ្វីលីពីន​ Kaya F.C គឺ​វិសាខា​យក​ឈ្នះ​ក្នុង​លទ្ធផល​ ២-១។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ វិសាខា​កំពុង​នាំ​មុខ​គេ​ក្នុង​ពូល​ G ដោយ​មាន​៦ពិន្ទុ​ ក្លឹប​នេះ​នឹង​ត្រូវ​ប៉ះ​នឹង​ក្លឹប​ Kedah នៅ​ថ្ងៃទី៣០ ខែ​មិថុនា​ ឆ្នាំ​២០២២ជា​បន្ត​ទៀត​៕

ប្រភព៖ ក្លឹបវិសាខា

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី