• 2022-06-27 02:22:34
  • បាល់ទាត់

លោក​ មាស ចាន់ណា ជុំ​វិញ​កា​រ​ប្រកួត​ទល់​ក្រុម​ខ្លាំង​ Bali នៅ AFC Cup ល្ងាច​នេះ​

  • 2022-06-27 02:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក មាស ចាន់ណា​ គ្រូ​បង្វឹក​របស់​ក្លឹប​វិសាខា​​សង្ឃឹម​ថា ក្រុម​របស់​លោក​នឹង​អាច​លេង​បាន​ល្អ​ជា​ង​ប្រកួត​ទី​១ ក្នុង​ពាន​រង្វាន់ AFC Cup 2022 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​វេលា​ម៉ោង​៤ល្ងាច​នេះ​នៅ​ទឹក​ដី​ប្រទេស​​ឥណ្ឌូណេស៊ី សម្រាប់​ការ​ប្រកួត​ទី​២​ក្នុង​ពូល G ទល់​ក្រុម Bali United ។

អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​ណាហ្គា​វើលដ៍​​រូប​​នេះ បាន​និយាយ​ក្នុង​សន្និសីទកាសែត​មុន​ការ​ប្រកួត​ទល់​ក្រុម Bali ​ថា «​…ខ្ញុំ​​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​​អស្ចារ្យ ដោយ​សារ​យើង​នឹង​ត្រូវ​លេង​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​រាប់​ម៉ឺន​នាក់ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​​ដែរ​ថា​ ក្រុម​របស់​យើង​ នឹង​ធ្វើ​បាន​ល្អ​ជាង​ប្រកួត​ទី​១​ទៀត​»។

​​​ងាក​ទៅ​កាន់​ការ​លេង​របស់​ម្ចាស់​ផ្ទះ​វិញ​លោក មាស​ ចាន់ណា​ បាន​​ពន្យល់​យ៉ាង​ដូច្នេះ​ថា « Bali ជា​ក្រុម​​ខ្លាំង​មួយ​ក្នុង​ពូល ហើយ​ក៏​ជា​ក្រុម​ខ្លាំង​ជាង​គេ​ផង​ដែរ​។ ប៉ុន្តែ​ក្រោយ​ពេល​យើង​លេង​ទល់​ Kaya ខ្ញុំ​ឃើញ​ថា កម្រិត​របស់​យើង និង Bali ក៏​ប្រហាក់​ប្រហែល​គ្នា​ដែរ​។ … ចំណុច​ល្អ​របស់​ Bali គឺ​​ពួក​គាត់​មាន​ការ​​ប្រមូល​អារម្មណ៍​បាន​ល្អ ​នៅ​ដើម​តង់​ និង​ចុង​តង់​...»។

គ្រូ​បង្វឹក​ដដែល​បាន​បន្ថែម​ថា ​មុន​ពេល​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ​លោក​​បាន​កំណត់​គោលដៅ​ហើយ​ថា នឹង​ធ្វើ​​យ៉ាង​ណា​យក​ឈ្នះ​២​​ស្មើ​១ ក្នុង​នោះ​គឺ​ឈ្នះ​ Kaya ស្មើ Bali និង​ឈ្នះ Kedah។ ប៉ុន្តែ​បន្ទាប់​ពី​លោក​បាន​ឃើញ​​កូន​ក្រុម​លេង​បាន​ល្អ​យក​ឈ្នះ Kaya ២-១ នៅ​ប្រកួត​ទី​១​ ​លោក​​ចង់​ឈ្នះ​ទាំង​៣​ប្រកួត​តែ​ម្ដង​៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី