- 2022-06-24 02:05:40
- បាល់ទាត់
គ្រូបង្វឹក U19 ថា ទោះមានបញ្ហាខ្លះតែក្រុមនឹងប្ដេជ្ញាឲ្យអស់លទ្ធភាពក្នុងពាន AFF
- 2022-06-24 02:05:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹក U19 ថា ទោះមានបញ្ហាខ្លះតែក្រុមនឹងប្ដេជ្ញាឲ្យអស់លទ្ធភាពក្នុងពាន AFF
ចន្លោះមិនឃើញ
លោក Koji Gyotoku គ្រូបង្វឹកក្រុមយុវជនក្រោម១៩ឆ្នាំកម្ពុជាបានប្រាប់ពីផលវិបាកខ្លះៗ ទាក់ទងការប្រមូលផ្ដុំកីឡាករ U19 ក្នុងការត្រៀមខ្លួនទៅប្រកួតពាន AFF U19 Championship 2022 នៅប្រទេស ឥណ្ឌូណេស៊ី ប៉ុន្តែគ្រូបង្វឹកជនជាតិជប៉ុនប្ដេជ្ញាថា ក្រុមនឹងលេងឲ្យអស់លទ្ធភាពដើម្បីស្វែងរកលទ្ធផលល្អណាមួយជូនជាតិ។
គ្រូបង្វឹកខាងលើបានឲ្យដឹងថា ក្រុមយុវជនកម្ពុជាក្រោមអាយុ១៩ឆ្នាំ នាពេលនេះមិនដូចកាលទៅលេងនៅប្រទេសវៀតណាមទេ ពោលដោយសារតែកីឡាករមិនអាចប្រមូលផ្ដុំហ្វឹកហាត់បានពេញលេញ។ កីឡាករខ្លះបានជាប់ភារកិច្ចជួយក្រុមរបស់គេ ដោយសារតែកីឡាករទាំងនោះសុទ្ធតែជាកីឡាករសំខាន់ក្នុងក្រុមរបស់គេ។
សរុបមកវិញលោកក៏បានសម្រេចចិត្តផ្ដល់ឱកាសឲ្យកីឡាករផ្សេងវិញ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ថា ទោះជាមានការលំបាកខ្លះៗក្នុងការប្រមូលផ្ដុំហ្វឹកហាត់ក្ដីក៏លោក និងក្រុមកីឡាករ នឹងប្រឹងប្រែងឲ្យអស់លទ្ធភាពក្នុងការប្រកួតពាននេះ។ ក្រុមយុវជនកម្ពុជានឹងហោះទៅកាន់ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។ ខណៈដែលការហ្វឹកហាត់បច្ចុប្បន្នក្រុមយុវជនកម្ពុជាហាត់ជុំគ្នា១សប្ដាហ៍បានតែម្ដងប៉ុណ្ណោះ៕