• 2022-06-23 06:47:05
  • បាល់ទាត់

វឿន វ៉ា ថា​ ​រឿង​ដែល​​បារម្ភ​បំផុត​សម្រាប់​​ការ​លេង​ពាន​ AFF U19 នោះ​គឺ​...

  • 2022-06-23 06:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​យុវជន​​ជំនាញ​ក្នុង​ការ​បញ្ចប់​ទី​រ​បស់​ក្លឹប​ព្រៃវែង វឿន វ៉ា ​យល់​ថា ក្រុម​ U19 ដែល​ត្រូវ​ទៅ​លេង​ពាន AFF Boys U19 Championship 2022 ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​នឹង​អាច​ពិបាក​យល់​ចិត្ត​គ្នា​បន្តិច​ ព្រោះ​​តែ​កីឡាករ​មិន​បាន​ហាត់​ជុំ​គ្នា​ច្រើន​​ដោយសារ​​កីឡាករ​រវល់​នៅ​តាម​​ក្លឹប​រៀង​ខ្លួន​ច្រើន​។

រូប​​ថត​៖ ផ្ដល់​ឲ្យ​

​«​សម្រាប់​បញ្ហា​ខ្ញុំ​គិត​ថា ​ចំណុច​នៃ​ការ​យល់​ចិត្ត​គ្នា​​ហ្នឹង​បង ​​វា​អាច​ជា​​ឧបសគ្គ​របស់​យើង​​ ព្រោះ​​អី​កីឡាករ​យើង​ហាត់​ជុំ​គ្នា​បាន​តិច​ពេក​។ និយាយ​ទៅ​១​សប្ដាហ៍​ហាត់​ជុំ​គ្នា​បាន​តែ​ម្ដង​ទេ ព្រោះ​កីឡាករ​គេ​ជាប់​នៅ​តាម​ក្លឹប​គេ​ដែរ​»។ ​នេះ​ជា​សម្ដី​របស់​កីឡាករ​ខាង​លើ​។

​កីឡាករ​​វ័យ​១៩​ឆ្នាំ​ខាង​លើ​បន្ថែម​ថា ការ​ប្រមូល​ផ្ដុំ​ខ្ទង់​១​ខែ​ហើយ ខណៈ​ការ​ចេញ​ដំណើរ​នឹង​ហោះ​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២​។ សម្រាប់​ពូល​របស់​កម្ពុជា​ក្នុង​ពាន​នេះ​​មាន​​ប្រទេស​​សិង្ហបុរី, ម៉ាឡេស៊ី, ឡាវ​ និង ទីម័រ​ខាង​កើត​។

យុវជន​​រូប​នេះ​កើត​ថ្ងៃ​ទី០៧ ខែ​ឧសភា ឆ្នាំ​​២០០៣ ​នៅ​ខេត្ត​ព្រៃវែង។ មួយ​ឆ្នាំ​ពេញ​បង្ហាញ​​ខ្លួន​នៅ ព្រៃវែង​ ធ្វើ​ឲ្យ​គេ​ទទួល​បាន​បទ​ពិសោធ​​កាន់​តែ​ច្រើន ក្នុង​នាម​ជា​កីឡាករ​អាជីព​វ័យ​ក្មេង​។ យុវជន​​ឆ្នើម​របស់​ព្រៃវែង​រូប​នេះ​មាន​ឪពុក​ឈ្មោះ វិន វឿន និង ម្ដាយ​ឈ្មោះ ហឿន សារិន មាន​បង​ប្អូន ៣ នាក់​គេ​ជា​កូន​ទី​២​ក្នុង​គ្រួសារ៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម