• 2022-06-22 13:35:14
  • បាល់ទាត់

Man Utd ដាក់​តម្លៃ​លក់​ Martial និង​ Bailly ហើយ ​ក្លឹប​ណា​ឲ្យ​ត្រូវ​ថ្លៃ​​លក់​ចេញ​ភ្លាម​

  • 2022-06-22 13:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United បាន​សម្រេច​លើ​តម្លៃ​ក្នុង​ដាក់​លក់​ ខ្សែ​ប្រយុទ្ធ​ Anthony Martial និង​ខ្សែ​ការពារ​ Eric Bailly ហើយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Sun នៅ​ក្នុង​ថ្ងៃ​នេះ​។

Martial ត្រូវ​បាន​ Man Utd កំណត់​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ ២៤,៥លាន​ដុល្លារ​ ខណៈ​កាល​ទិញ​ចូល​កាល​ពី​ឆ្នាំ​២០១៥ ចំណាយ​អស់​ជាង​៤៤លានដុល្លារ​។ រី​ឯ  Bailly វិញ​ក្រុម​បិសាច​ក្រហម​នឹង​លក់​ក្នុង​តម្លៃ​ជិត​ ១០,៥លានដុល្លារ​ ដោយ​កាល​ទិញ​ចូល​កាល​ពី​ឆ្នាំ​២០១៦ ចាយ​ជិត​ ៣៧លាន​ដុល្លារ​។

កីឡាករ​ទាំង​ពីរ​រូប​នេះ​សុទ្ធ​តែ​ជា​កីឡាករ​ដែល​ធ្លាប់​សាង​ឈ្មោះ​ល្អ​នៅ​ក្នុង​ Man Utd ដោយ​ជួយ​ក្រុម​បាន​ច្រើន​ ប៉ុន្តែ​ប៉ុន្មាន​រដូវកាល​ចុង​ក្រោយ​នេះ​ ពួក​គេ​មិន​សូវ​បាន​ចូល​លេង​ពេញ​លេញ​ដោយ​សារ​តែ​របួស​កាយសម្បទា​ ក៏​ដូច​ជា​ស្ថានភាព​នានា​របស់​ក្លឹប​ ។

នៅ​ក្នុង​រដូវកាល​ថ្មី​នេះ​ បើ​តាម​សារព័ត៌មាន​ Daily Mail អ្នកចាត់ការ​ថ្មី​ លោក​ Erik Ten Hag ចង់​នាំ​ចូល​កីឡាករ​៥នាក់​ ដើម្បី​មក​ជួយ​ Man Utd ដោយ​មាន​ Frenkie de Jong មក​ពី​ Barcelona, Christian Eriksen មក​ពី​ Brentford , Antony និង Jurrien Timber មក​ពី​ Ajax រួម​បន្ថែម​នឹង​អ្នកចាំ​មួយ​រូប​ថ្មី​ទៀត​។ មក​ទល់​នឹង​ពេល​នេះ​ក្លឹប​នេះ​មិន​ទាន់​នាំ​ចូល​កីឡាករ​ណា​មួយ​បាន​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់