- 2022-06-22 06:40:46
- បាល់ទះ
មកដឹងពីស្ថានភាពរបួសរបស់ សឿន ហេង ដែលបានជួយបាល់ទះឈ្នះមេដាយសំរឹទ្ធនៅស៊ីហ្គេម
- 2022-06-22 06:40:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីស្ថានភាពរបួសរបស់ សឿន ហេង ដែលបានជួយបាល់ទះឈ្នះមេដាយសំរឹទ្ធនៅស៊ីហ្គេម
ចន្លោះមិនឃើញ
គ្រប់គ្នាពិតជាបានដឹងហើយថា កីឡាករ សឿន ហេង របស់កម្ពុជាបានមានរបួសស្មាមិនធម្មតាឡើយ ប៉ុន្តែគេបានពុះពារលេងទាំងរបួសរហូតជួយមិត្តរួមក្រុមឲ្យឈ្នះមេដាយបំបែកកំណត់ត្រា ៣៩ ឆ្នាំ។
ក្នុងការឈ្នះនោះដែរកីឡាករបាល់ទះលើក្ដារមកពីខេត្តព្រៃវែងទទួលការព្យាបាលភ្លាមៗក្រោយមកដល់កម្ពុជា ហើយរហូតមកដល់ពេលនេះស្ថានភាពរបួសនេះបានប្រសើរឡើងច្រើន។ «មួយរយៈមកពីប្រកួតស៊ីហ្គេមវិញហ្នឹងបង ខ្ញុំហាត់ចលនា ហើយហ្នឹងលេបថ្នាំជាប្រចាំទៅពេលនេះធូរច្រើនហើយបង។ បើស្មានមើលទៅវាបាន៦០ទៅ៧០ភាគរយវិញហើយបង។ ប៉ុន្តែខ្ញុំមិនទាន់បានហាត់លេងជាមួយបាល់ទេបង គឺខ្ញុំហាត់ព្យាបាលសុទ្ធតែម្ដងបង»។ នេះជាការលើកឡើងរបស់កីឡាករពាក់លេខ១០របស់កម្ពុជា និងក្លឹបវិសាខា។
សឿន ហេង ជាកីឡាករម្នាក់ល្អរបស់ក្រុមកម្ពុជា ថែមទាំងត្រូវបានក្លឹបនៅវៀតណាមទាក់ទងចង់បានទៅលេងនៅក្លឹបអាជីពនោះវៀតណាម ប៉ុន្តែដោយសារតែស្ថានភាពរបួសស្មាបានធ្វើឲ្យគេខកខានឱកាសដ៏ល្អនេះ៕