- 2022-06-21 06:58:46
- បាល់ទាត់
កីឡាការិនី បាន ជាវៃ និយាយពីអត្ថប្រយោជន៍ក្នុងការចូលរួមលេងពាន AFF
- 2022-06-21 06:58:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាការិនី បាន ជាវៃ និយាយពីអត្ថប្រយោជន៍ក្នុងការចូលរួមលេងពាន AFF
ចន្លោះមិនឃើញ
កីឡាការិនីជម្រើសជាតិបាល់ទាត់ បាន ជាវៃ និយាយពីអត្ថប្រយោជន៍នៃការចូលរួមប្រកួតពាន AFF Woman Championship 2022 នៅប្រទេសហ្វីលីពីននាកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។
ក្រុមកីឡាការិនីជម្រើសជាតិនារីកំពុងធ្វើការប្រមូលផ្ដុំហ្វឹកហាត់យ៉ាងសកម្មក្រោមការដឹកនាំរបស់លោក ប្រាក់ វុទ្ធី ។ ក្នុងការហ្វឹកហាត់បានរយៈពេល៤ថ្ងៃមកនេះ បាន ជាវៃ បានឲ្យដឹងថា កីឡាការិនីមិនទាន់យល់ចិត្តគ្នាល្អប៉ុន្មានទេ។ ប៉ុន្តែយ៉ាងណាកីឡាការិនីកំពុងយកចិត្តទុកដាក់ប្រឹងប្រែងបន្តទៀត។
ក្នុងការចូលរួមនេះវាអាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ក្រុមដែលថ្មីមួយនេះ «សម្រាប់ខ្ញុំគិតថា វាអាចឲ្យយើងស្វែងយល់ពីកម្រិតលេងរបស់ក្រុមគេ ដើម្បីមកប្រៀបធៀបក្រុមយើងដើម្បីអភិវឌ្ឍន៍ក្រុមបន្ថែមរាល់ចំណុចខ្វះខាត»។
ក្នុងការប្រកួតព្រឹត្តិការណ៍ខាងលើ នឹងចាប់ផ្ដើមចន្លោះពីថ្ងៃទី៤ ដល់១៧ ខែកក្កដា ឆ្នាំ២០២២ ដែលក្រុមបាល់ទាត់នារីកម្ពុជាស្ថិតនៅពូល B ជាមួយក្រុមឡាវ, ទីម័រខាងកើត, មីយ៉ាន់ម៉ា និងវៀតណាម៕