• 2022-06-20 02:51:23
  • បាល់ទះ

កក្រើក! ម៉ោង​១២​ថ្ងៃ​ត្រង់​នេះស្មាត់ ឌូក យុន រាជ ចាប់​ដៃ​គូ​គ្នា​ប្រកួត​​៣​ស្មើ​នៅ​វៀតណាម

  • 2022-06-20 02:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ជួយ​ក្រុម​ស្នងការ​ខេត្ត​ហាទិនវៀតណាម​ លើក​ពាន​បាល់ទះ​៦​ស្មើ​ស្តង់ដារ​ក្រៅ​ផ្លូវ​ការ​​​មួយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២២​រួច​ហើយ​នោះនៅ​ថ្ងៃ​នេះ កីឡាករ​មក​ពី​កងពលធំ​អន្តរាគមន៍​លេខ​៣ ជុក សោភា ហៅ​ឥន្ទ្រីពិឃាដ​ឌូក បាន​ចាប់​ដៃគូជា​មួយ​ជើង​ខ្លាំង​កម្ពុជា​២​រូប​ទៀត​គឺ​ស្មាត់​ យុន រាជ ប្រកួត​៣​ស្មើ​។

បើ​តាម​ការ​ឱ្យ​ពី​ផេក S&E CAM របស់​លោក​ អ៊ឹង ឆាយ ការ​ប្រកួត​នឹង​កើត​ឡើង​នៅ​ក្នុង​ខេត្តដុងណាយប្រទេស​វៀតណាម​វេលាម៉ោង​១២​ថ្ងៃ​ត្រង់​ ហើយ​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​ផេក​មួយ​នេះ​ផង​ដែរ។

ផេក​លោក អ៊ឹង ឆាយ បាន​សរសេរ​ថាស្មាត់ឌូក ស្មាត់យន់ រាជ របស់​កម្ពុជា ប្រកួត​ជាមួយ​ស្មាត់ជឿងវៀតណាម ប៉ុន្តែ​ធ្វើ​ឆ្លង​តែ​ស្មាត់​មួយ​ដូច​គ្នា​ប៉ុណ្ណោះ ពោល​គឺ​កម្ពុជា​ស្មាត់​យុន​ជា​អ្នក​ធ្វើ​ឆ្លង​។

ក្រុម​ស្មាត់​ជឿង

បន្ទាប់​ពី​គូ​នេះ​ក៏​មាន​គូជក់​ចិត្ត​មួយ​គ​ូ​ទៀតដែរ​គឺ ​យុន​ រាជ និង​ប៉ះសេមួយ​ ធ្វើ​ការ​ប្រកួត​ជាមួយ​ក្រុមស្មាត់ជឿងវៀតណាម​៣​ស្មើ​ដូច​គ្នា។ ដូច្នេះ​ចាំ​មើល​ថា​តើ​ក្រុម​កីឡាករ​កម្ពុជាឬ​វៀតណាម​ ជា​អ្នក​ទទួល​បាន​ជ័យ​ជម្នះក្នុង​ការ​ប្រកួត​ក្រៅ​ផ្លូវ​ការ​​ឆ្លង​ប្រទេស​នេះ​​។ រងចាំ​ទស្សនា​​នៅ​លើ​ផេក S&E CAM ទាំង​អស់​គ្នា!

អ្នកប៉ះសេ យុន រាជ

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់