- 2022-06-15 12:07:17
- បាល់ទាត់
មកស្គាល់ពីប្រវត្តិអតីតកីឡាករបារាំង Christian Karembeu តំណាង FIFA ដង្ហែពាន World Cup មកកម្ពុជា
- 2022-06-15 12:07:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ពីប្រវត្តិអតីតកីឡាករបារាំង Christian Karembeu តំណាង FIFA ដង្ហែពាន World Cup មកកម្ពុជា
ចន្លោះមិនឃើញ
លោក Christian Karembeu គឺជាខ្សែបម្រើការពារចូលនិវត្តន៍សញ្ជាតិបារាំងមួយរូប ដែលត្រូវបានស្ថាប័ន FIFA ចាត់តាំងធ្វើជាតំណាងបេសកជនពិសេសរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA នេះ ដើម្បីមកដង្ហែពាន World Cup មកប្រទេសកម្ពុជានៅក្នុងថ្ងៃនេះ។
Karembeu ធ្លាប់ជាកីឡាករដែលចូលរួមចំណែកជួយក្រុមជម្រើសជាតិបារាំងឲ្យឈ្នះពាន World Cup ជាលើកដំបូងកាលពីឆ្នាំ១៩៩៨ ដោយពេលនោះគឺបារាំងបានយកឈ្នះពានប្រេស៊ីល ៣-០។ ក្នុងជំនាន់នោះគឺ Zinedine Zidane បានជួយស៊ុតចូល២គ្រាប់ និង Emmanuel Petit ស៊ុតចូល១គ្រាប់។
ខ្សែបម្រើការពារចូលនិវត្តន៍សញ្ជាតិបារាំងវ័យ៥១ឆ្នាំនេះ បានប្រឡូកក្នុងអាជីពជាកីឡាករបាល់ទាត់អាជីពតាំងពីឆ្នាំ១៩៩០ រហូតមកដល់ឆ្នាំ២០០៦ ដោយធ្លាប់លេងឲ្យក្លឹប Nantes, Sampdoria, Real Madrid, Middlesbrough, Olympiacos, Servette និង Bastia។
នៅក្នុងអាជីពជាមួយក្រុមជម្រើសជាតិបារាំងពីឆ្នាំ១៩៩២-២០០២ Karembeu ធ្លាប់ឈ្នះពាន World Cup នៅឆ្នាំ១៩៩៨ ពាន European Champion (EURO) នៅឆ្នាំ២០០០ និង Confederations Cup នៅឆ្នាំ២០០១។ រីឯនៅក្នុងអាជីពប្រចាំក្លឹប Karembeu ធ្លាប់ឈ្នះពានលីគកំពូលបារាំងជាមួយក្លឹប Nates កាលពីរដូវកាលឆ្នាំ១៩៩៤/៩៥ ធ្លាប់ឈ្នះពាន Champions League ២ដងជាមួយ Real Madrid កាលពីរដូវកាលឆ្នាំ១៩៩៧/៩៨ និងឆ្នាំ១៩៩៩/២០ ក៏ដូចជាឈ្នះពានលីគកំពូលក្រិកផងដែរជាមួយ Olympiacos នៅឆ្នាំ២០០២ និង២០០៣។
នៅក្នុងពេលនេះ Karembeu ក៏មានតួនាទីជាថ្នាក់ដឹកនាំក្លឹបផងដែរដោយធ្វើជានាយកផ្នែកកីឡារបស់ Olympiacos និងអ្នកតាមដានកីឡាកររបស់ Portsmouth៕
អត្ថបទទាក់ទង៖