- 2022-06-15 09:17:37
- បាល់ទាត់
នោះ! Honda លេងធម៌ក្ដៅហើយ បន្ទាប់ពីឃើញកីឡាករលេងមិនសូវរត់
- 2022-06-15 09:17:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នោះ! Honda លេងធម៌ក្ដៅហើយ បន្ទាប់ពីឃើញកីឡាករលេងមិនសូវរត់
ចន្លោះមិនឃើញ
អ្នកចាត់ការក្រុមគោព្រៃកម្ពុជាលោក Keisuke Honda មានភាពមិនពេញចិត្តទាល់តែសោះ ក្រោយពីបានស្រង់ទិន្នន័យនៃការរត់របស់កីឡាករជម្រើសជាតិ មិនល្អគ្រប់គ្រាន់ បន្ទាប់ពីបញ្ចប់ភារកិច្ចការប្រកួតជម្រុះ AFC ASEAN CUP នៅប្រទេសឥណ្ឌា។
ក្នុងពេលចប់ការប្រកួត២ស្មើជាមួយអាហ្វហ្គានីស្ថានលោក Honda បានជួបកីឡាករក្នុងបន្ទប់ហើយបាននិយាយថា «… ខ្ញុំនឹងមិនជ្រើសរើសយកចូលជម្រើសជាតិទេ បើសិនរត់មិនដល់ ២០,៥ (30-15 intermittent fitness test) ។ បើនិយាយឲ្យស្មោះត្រង់វាជាតេស្តមួយដ៏ឆ្កួត ដែលខ្ញុំមិនដែលឃើញពីមុនមក ប៉ុន្តែសម្រាប់ពេលនេះខ្ញុំត្រូវតែជ្រើសរើសយកវា (តេស្ត)។ ដឹងអត់ហេតុអីខ្ញុំមិនប្រើច្បាប់ដ៏ឆ្កួតហ្នឹងពីមុនមក?…តែពេលនេះយើងត្រូវបើវាហើយគឺដើម្បីចង់ឈ្នះក្រុមទាំងអស់ហ្នឹង។ ខ្ញុំឃើញថា យើងលេងមិនសូវរត់សោះ បើមើល២០នាទីដំបូងពេលប៉ះ អាហ្វហ្គានីស្ថាន វិញយើងរត់មិនដល់គេផង» ។
អ្នកចាត់ការសញ្ជាតិជប៉ុនបានសង្កត់ធ្ងន់ថា ច្បាប់នេះកម្ពុជានឹងប្រើវា ពេលកោះហៅកីឡាករចូលជម្រើសជាតិលើកក្រោយ ហើយបើសិនកីឡាករណាមិនអាចរត់បានតាមការកំណត់ ២០,៥ លោកនឹងបញ្ជូនកីឡាករដែលបានកោះហៅនោះទៅកាន់ក្លឹបវិញ។ ការលេងរបស់កីឡាករកម្ពុជាក្នុងពានរង្វាន់ខាងលើត្រូវបានលោក Honda កត់សម្គាល់ឃើញថា អាចរត់បានត្រឹមតែ ១៩ ទៅ ១៩,៥ តែប៉ុណ្ណោះ ដែលនេះបើធៀបជាមួយការកំណត់នៃការជ្រើសរើសមានន័យថា កីឡាករកម្ពុជាបានធ្លាក់តេស្តកាយសម្បទា (Fitness) គឺជាចំនុចប្រណាំងប្រជែងរបស់កម្ពុជា ដើម្បីអាចប្រកួតជាមួយក្រុមដែលមានកាយសម្បទា និងបច្ចេកទេសលើៗបាន៕