• 2022-06-15 07:22:30
  • បាល់ទាត់

អីយ៉ា...សុំសរសើរ​! កែវ ឧត្ដម Cover បទ «តើបងមានថ្ងៃនោះទេ» ពីរោះណាស់​តើ

  • 2022-06-15 07:22:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ធ្លាប់​តែ​ឃើញ​កីឡាករ កែវ ឧត្ដម បង្ហាញ​សមត្ថភាព​​លើ​សមរភូមិ​វាលស្មៅ មិន​ធ្លាប់​ឃើញ​គេ​ច្រៀង​ឡើយ ប៉ុន្តែ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្លឹប​ណាហ្គាវើលដ៍ បាន​បញ្ចេញ​វីដេអូចម្រៀង​បទ «តើបងមានថ្ងៃនោះទេ» ខ្លីមួយ Cover ដោយ​រូប​គេ​ផ្ទាល់​តែ​ម្ដង។

បទ​​តើបងមានថ្ងៃនោះទេរបស់​ម្ចាស់​ដើម នី រតនា ដែល​ឧត្ដម​លើក​យក​មកក​បកស្រាយ​មាន​អត្ថន័យ​កម្សត់ ​ដោយ​សាច់​រឿង​ក្នុង​បទ​នេះ​តួ​ប្រុស​បារម្ភ​ខ្លាច​នារី​ដែល​ខ្លួន​ស្រលាញ់​ ចែក​ស្នេហ៍​ទៅ​ប្រុស​ផ្សេង...។ ដូច្នេះ​បើ​ប្រិយមិត្ត​អ្នក​អាន​ចង់​ដឹង​ថា​វីដេអូ​ចម្រៀង​ខ្លីៗ​​របស់អតីត​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​វេស្ទឺនភ្នំពេញ​ កែវ ឧត្ដម ពីរោះ​និង​កម្សត់​យ៉ាង​ណា តោះ...សូម​ស្ដាប់​ទាំង​គ្នា​!

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់