- 2022-06-15 04:14:55
- បាល់ទះ
អគ្គលេខាធិការបាល់ទះថា តម្លៃខ្លួនរបស់ វឿន វាសនា នេះជាការចាប់ផ្ដើមប៉ុណ្ណោះ
- 2022-06-15 04:14:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គលេខាធិការបាល់ទះថា តម្លៃខ្លួនរបស់ វឿន វាសនា នេះជាការចាប់ផ្ដើមប៉ុណ្ណោះ
ចន្លោះមិនឃើញ
លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានលើកឡើងថា តម្លៃខ្លួនរបស់ វឿន វាសនា ទៅលេងនៅវៀតណាមនេះជាការចាប់ផ្ដើមប៉ុណ្ណោះ។
វឿន វាសនា ទៅកាន់ទឹកដីវៀតណាមថ្ងៃនេះហើយ ដោយលេងឲ្យក្រុម Log An របស់ប្រទេសវៀតណាមក្នុងការប្រកួតលីគផ្លូវការមួយ។ យ៉ាងណាក្នុងការចរចានេះអគ្គលេខាធិការខាងលើបានបង្ហើបឲ្យដឹងថា តម្លៃខ្លួនរបស់ វាសនា ខ្ទង់ម៉ឺនដុល្លារ លេងរយៈពេល២សប្ដាហ៍នេះគឺខាងភាគីវៀតណាមជាអ្នកស្នើសុំ ហើយខាងកម្ពុជាមិនបានទាមទារតម្លៃខ្លួនលើសការស្នើសុំនេះឡើយ ពីព្រោះវាទើបជាការចាប់ផ្ដើមប៉ុណ្ណោះ។
លោកបណ្ឌិតបានមានប្រសាសន៍ថា« ខ្ញុំកំពុងធ្វើឲ្យតម្លៃខ្លួនកីឡាករយើងមានតម្លៃខ្លួនថ្លៃហើយ មកដល់ម៉ោងនេះហេតុអីបាន វាសនា បានតម្លៃខ្លួនដល់ម៉ឺនដុល្លារគឺដោយសារតែយើងជាម្ចាស់មេដាយសំរឹទ្ធនៅស៊ីហ្គេម។ … និយាយឲ្យស្មោះត្រង់ទៅវៀតណាមគេស្នើសុំទេ (តម្លៃខ្លួនរបស់វាសនានេះ) ប៉ុន្តែហេតុអីខ្ញុំមិនលើកឲ្យខ្ពស់ជាងហ្នឹង ព្រោះយើងកំពុងគិតថាយើងទើបតែចាប់ផ្ដើមទេ។ យើងកំពុងតែផ្ដោតថា កីឡាករយើងអាចលក់បានតម្លៃខ្លួនប៉ុន្មានទេ។ ប៉ុន្តែនៅពេលខាងវៀតណាមគេស្នើសុំយើងចាប់ផ្ដើមមានការភ្ញាក់ផ្អើល ហើយយើងជឿថាបើសិនយើងស្នើសុំលើសហ្នឹងខាងវៀតណាមក៏គេយល់ព្រមដែរ ព្រោះអីគេកំពុងចង់បានយើង»។
លោកអគ្គលេខាធិការបន្ថែមថា យ៉ាងណាសហព័ន្ធមិនគិតពីប្រាក់ខ្លាំងពេកទេ ពោលចង់ឲ្យកីឡាករកម្ពុជាទទួលបានបទពិសោធកាន់តែច្រើន ពិសេសនោះគឺការទៅលេងនៅក្រៅស្រុកឲ្យបានកាន់តែច្រើនគឺកាន់តែល្អ៕