- 2022-06-14 13:48:03
- បាល់ទាត់
កម្ពុជា ស្មើនឹង អាហ្វហ្គានីស្ថាន ក្នុងលទ្ធផល ២-២
- 2022-06-14 13:48:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ស្មើនឹង អាហ្វហ្គានីស្ថាន ក្នុងលទ្ធផល ២-២
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតតទល់នឹងក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងលទ្ធផលស្មើគ្នា ២-២ ក្នុងប្រកួត AFC Asian Cup 2023 Qualifiers Final Round នៅម៉ោង១៨:៣០យប់អម្បាញ់មិញនេះ (ម៉ោងកម្ពុជា) នៅទីលាន Salt Lake ប្រទេសឥណ្ឌា។
នៅក្នុងការខាងលើនេះគឺមានការប្រទាញប្រទង់គ្នាតែយ៉ាងណានៅក្នុងការប្រកួតចុងក្រោយនេះទម្រង់លេងរបស់កម្ពុជាគឺមានការប្រយុទ្ធខ្លាំង។
នៅក្នុងតង់ទី១ ក្រុមអាហ្វហ្គានីស្ថានបានស៊ុតចូលមុន២គ្រាប់ ដោយកីឡាករ Faysal Shayesteh ស៊ុតចូលនៅនាទីទី១៦និងកីឡាករ Mustafa Zazai ស៊ុតចូលនៅនាទីទី៣៥ កម្ពុជាតាមទាន់វិញដោយ កីឡាករ ប្រាក់ ធីវ៉ា។ លុះនៅតង់ទី២ កម្ពុជាក៏បានខំបន្តវាយបកបន្តដោយស៊ុតចូលនៅនាទីទី៨១ ដោយកីឡាករ កែវ សុខផេង។
សូមរំលឹកផងដែរថា កន្លងទៅនៃការចូលរួមប្រកួតក្របខ័ណ្ឌខាងលើ កម្ពុជាបានប្រកួតតទល់នឹងឥណ្ឌាដោយទទួលលទ្ធផលចាញ់ ២-០ និងបន្ទាប់មកគឺនឹងនឹងក្រុមហុងកុង ក្នុងលទ្ធផល ៣-០៕