• 2022-06-14 03:54:41
  • បាល់ទាត់

​Honda ផ្ដាំ​កីឡាករ​កុំ​មាន​មោទកភាព​ចំពោះ​អ្វី​ដែល​ខ្លួន​មាន​​សព្វថ្ងៃ​

  • 2022-06-14 03:54:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda បាន​ផ្ដាំ​ទៅ​កាន់​កីឡាករ​កម្ពុជា​ទាំង​អស់​ថា ​មិន​ត្រូវ​​មាន​មោទកភាព​ទេ ចំពោះ​អ្វី​ដែល​​​ខ្លួន​មាន​សព្វថ្ងៃ​នេះ​ ត្រូវ​ស្វែង​រក​ភាព​រីកចម្រើន​​ដើម្បី​សម្រេច​ក្ដី​​ស្រមៃ​​របស់​ខ្លួន​​​នា​ពេល​អនាគត​។ ​

រូប FFC

​​​​ការ​លើក​ឡើង​នេះ​លោក​បាន​និយាយ​ទៅ​កាន់​កីឡាករ​កម្ពុជា​កាល​ពី​ម្សិលមិញ​​ក្នុង​ពេល​ដែល​កីឡាករ​ធ្វើ​ពិធី​ខួប​កំណើត​ជូន​លោក​​នៅ​ប្រទេស​ឥណ្ឌា។ ​​លោក​បាន​លើក​ឡើង​​ថា កីឡាករ​ត្រូវ​តែ​ប្រឹងប្រែង​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ​​ម៉ោង​ ៦:៣០នាទី ទល់​​ក្រុម​ អាហ្វហ្គានីស្ថាន សម្រាប់​ការ​ប្រកួត​ទី​៣​ក្នុង​ពូល D នៃ​ព្រឹត្តិការណ៍​ជម្រុះ AFC Asian Cup 2023 ។ ​

​អ្នក​ចាត់​ការ​សញ្ជាតិ​​ជប៉ុន​បាន​និយាយ​រំលឹក​កីឡាករ​កម្ពុជា​ទាំង​អស់​ថា ​ដាច់​ខាត​ត្រូវ​តែ​ស្រេកឃ្លាន​ជ័យជម្នះ ​មិន​ត្រូវ​មាន​មោទកភាព​ដែល​ខ្លួន​​មាន​សព្វថ្ងៃ​នេះ​ឡើយ​។ ​​កីឡាករ​គ្រប់​រូប​គួរតែ​គិត​​ធ្វើ​យ៉ាង​ណា​​ស្វែងរក​វិធី​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឯង​ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ជាង​នេះ​​ ទើប​ជីវិត​កីឡាករ​អាច​​រីក​ចម្រើន​ទៅ​រក​ភាព​ជោគជ័យ​បាន​។

​រំលឹកថា ​កម្ពុជា​បាន​ចាញ់​២​ប្រកួត​ហើយ ក្នុង​ពាន​រង្វាន់​ខាង​លើ ពោល​គឺ​ចាញ់ ឥណ្ឌា កាល​ប្រកួត​បើក​ឆាក ២-០ និង​ប្រកួត​ទី​២ ចាញ់​ ហុង​កុង ៣-០ ​បើ​សរុប​ទៅ​កម្ពុជា​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​មួយ​នេះ​ហើយ ហើយ​ការ​ប្រកួត​ល្ងាច​នេះ​គ្រាន់​តែ​ជា​ការ​ប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី