- 2022-06-13 03:09:30
- បាល់ទាត់
ឆ្នាំមុនជាប់លេខ៧ ឆ្នាំនេះ Salah សង្ឃឹមនឹងទទួលបានពាន Ballon d’Or
- 2022-06-13 03:09:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំមុនជាប់លេខ៧ ឆ្នាំនេះ Salah សង្ឃឹមនឹងទទួលបានពាន Ballon d’Or
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Mohamed Salah របស់ Liverpool បាននិយាយថា គេភ្ញាក់ផ្អើលសម្រាប់ការជាប់ចំណាត់ថ្នាក់លេខ៧ក្នុងការប្រជែងពាន Ballon d’Or ឆ្នាំមុន ហើយឆ្នាំនេះគេសង្ឃឹមនឹងអាចឈ្នះវាជាលើកដំបូង។
ពានរង្វាន់ Ballon d’Or ត្រូវបានឈ្នះដោយ Lionel Messi ក្នុងទីក្រុងប៉ារីសកាលពីខែវិច្ឆិកាឆ្នាំមុន ហើយ Robert Lewandowski ជាប់លេខពីរ ខណៈ Jorginho ស្ថិតនៅលេខបី។ Salah បាននិយាយថា គេពិតជាភ្ញាក់ផ្អើលជាមួយចំណាត់ថ្នាក់របស់គេ ប៉ុន្តែសង្ឃឹមខ្ពស់នឹងក្លាយជាកីឡាករអាហ្រ្វិកដំបូងបន្ទាប់ពីលោក George Weah ក្នុងការឈ្នះពាន Ballon d’Or នៅចុងឆ្នាំនេះ។
ប្រាប់សារព័ត៌មាន L’Equipe កីឡាករសញ្ជាតិអេហ្ស៊ីបនិយាយថា៖ “ខ្ញុំចង់ឈ្នះវា ( Ballon d’Or) ដើម្បីចូលរួមជាមួយ George Weah ដែលជាកីឡាករអាហ្រ្វិកតែម្នាក់គត់ធ្លាប់ឈ្នះកាលឆ្នាំ១៩៩៥។ វាជាការពិត ខ្ញុំភ្ញាក់ផ្អើលនូវចំណាត់ថ្នាក់របស់ខ្ញុំកាលពីឆ្នាំ២០២១(ជាប់លេខ៧)។ សម្រាប់ឆ្នាំនេះ ការបរាជ័យទល់នឹង Real Madrid ជាគុណវិបត្តិមួយ បើទោះបីជាខ្ញុំលេងបានល្អក្នុងវគ្គផ្ដាច់ព្រ័ត្រក៏ដោយ។ ហើយប្រសិនបើខ្ញុំមិនឈ្នះ Ballon d;Or ក្នុងឆ្នាំ២០២២នេះទេ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីឈ្នះវាពេលក្រោយ”។
Salah រដូវកាល២០២១-២២ រកបាន៣១គ្រាប់និងបោះឲ្យមិត្តរួមក្រុមទាត់ចូល១៦គ្រាប់ក្នុងការបង្ហាញខ្លួន៥១ប្រកួតគិតគ្រប់កម្មវិធីឲ្យ Liverpool។ គេបានជួយហង្សក្រហមឈ្នះពាន២គឺ FA Cup និង League Cup ប៉ុន្តែរបូតពាន Premier League និង Champions League៕