- 2022-06-13 02:16:04
- បាល់ទាត់
Zidane ជាបេក្ខភាពទីមួយ PSG ចង់បាន ក្រោយក្លឹបចែកផ្លូវជាមួយ Pochettino
- 2022-06-13 02:16:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane ជាបេក្ខភាពទីមួយ PSG ចង់បាន ក្រោយក្លឹបចែកផ្លូវជាមួយ Pochettino
ចន្លោះមិនឃើញ
លោក Zinedine Zidane ជាបេក្ខភាពដែលអាចនឹងមកដឹកនាំនៅ Paris Sain-Germain ក្រោយក្លឹបបានយល់ព្រមចែកផ្លូវគ្នាជាមួយលោក Mauricio Pochettino។
Pochettino អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនបានដឹកនាំ PSG រយៈពេល១៨ខែ និងបានជួយក្លឹបឈ្នះពាន Ligue 1សម្រាប់ការដឹកនាំពេញមួយរដូវកាលដំបូងរបស់លោក។ ប៉ុន្តែ PSG បានធ្លាក់ពីពាន Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ដោយសារថ្វីជើងរបស់ Real Madrid ដែលចោទជាបញ្ហាអនាគតរបស់ Pochettino ជាមួយក្លឹប។
អតីតអ្នកចាត់ការរបស់ Spurs និងប្រធានក្លឹបរបស់ PSG បានជួបគ្នាកាលពីសប្ដាហ៍មុន និងបានយល់ព្រមចែកផ្លូវគ្នាដើរហើយ។ Zidane គឺជម្រើសទីមួយរបស់ PSG ក្នុងការជំនួសកន្លែងរបស់លោក Pochettino ដែលជាអ្នកចាត់ការជោគជ័យបំផុតមួយក្នុងពានរង្វាន់ UCL។
លោក Jose Mourinho ក៏ស្ថិតក្រោមការពិចារណារបស់ PSG ផងដែរ ប្រសិនបើក្លឹបបរាជ័យមិនអាចយក Zidane មកបាន។ ក្នុងនោះដែរអ្នកចាត់ការរបស់ក្លឹប Nice លោក Christophe Galtier ធ្លាប់ត្រូវបាន PSG មើលឃើញនិងសរសើរផងដែរ៕