• 2022-06-10 11:26:59
  • បាល់ទាត់

Zidane ជា​បេក្ខជន​ឈាន​មុខ​ដែល​ PSG ចង់​បាន​ជំនួស​ Pochettino

  • 2022-06-10 11:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Zinedine Zidane អតីត​គ្រូ​បង្គោល​ក្លឹប​ Real Madrid ជា​បេក្ខជន​ឈាន​មុខ​បំផុត​ដែល​ក្លឹប​ Paris Saint Germain ចង់​បាន​មក​ជំនួស​លោក​ Mauricio Pochettino សម្រាប់​រដូវកាល​ថ្មី​ខាង​មុខ​តទៅ​។ នេះបើ​យោង​តាម​ការចុះ​ផ្សាយ​របស់​ Marca នៅ​ក្នុង​ថ្ងៃ​នេះ​។

ទាក់ទង​នឹង​តំណែង​ជា​គ្រូ​បង្គោល​របស់​ Pochettino នៅ​ PSG មាន​ការ​រង្គោះរង្គើ​ខ្លាំង​ចាប់​តាំង​ពី​ក្លឹប​បារាំង​នេះ​ធ្លាក់​ចេញ​ពី​កា​ប្រកួត​ UEFA Champions League ត្រឹម​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ ហើយ​ថ្មី​ៗ​ព័ត៌មាន​ជា​ច្រើន​ក៏​បាន​ផ្សាយ​ផង​ដែរ​ថា​លោក​នឹង​ត្រូវ​បណ្ដេញ​ចេញ​នៅ​ពេល​ឆាប់ៗ​។

ចំពោះ​ការ​ស្វះស្វែង​រក​គ្រូ​បង្គោល​ថ្មី​មក​ជំនួស​ PSG បាន​គឺ​ចង់​បាន​លោក​ Zidane មក​ដឹក​នាំ​ក្លឹប​នេះ​ជាង​គេ​ដោយ​សារ​តែ​បទពិសោធន៍​របស់​លោក​ដឹក​នាំ​ជោគជ័យ​នៅ​ Real កន្លង​មក​ដោយ​ជា​ពិសេស​គឺ​ឈ្នះ​ Champions League ចំនួន​៣ដង​ ជាប់​គ្នា​តែ​ម្ដង​ពី​រដូវ​កាល​ឆ្នាំ​២០១៥/១៦-២០១៧/១៨។

សូម្បី​តែ​ប្រធានាធិបតី​បារាំង​ ឯកឧត្ដម​ Emmanuel Macron ក៏​ចង់​ឃើញ​លោក​ Zidane មក​ដឹកនាំ​ក្លឹប​នៅ​បារាំង​ផង​ដែរ​ ដើម្បី​ជួយ​លើក​កម្ពស់​វិស័យ​កីឡា​បាល់ទាត់​នៅ​ប្រទេស​នេះ​ឲ្យ​កាន់​តែ​រីក​ច្រើន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កន្លង​មក​ក្រោយ​ឈប់​ពី​ក្លឹប​ Real Madrid តំណែង​ដែល​លោក​ Zidane ចង់​បាន​បន្ទាប់​គឺ​មក​ធ្វើ​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើសជាតិ​បារាំង​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់