- 2022-06-10 02:12:24
- បាល់ទាត់
Salah ឈ្នះពានកីឡាករឆ្នើមបំផុតនៅអង់គ្លេស
- 2022-06-10 02:12:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Salah ឈ្នះពានកីឡាករឆ្នើមបំផុតនៅអង់គ្លេស
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool បានឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំរដូវកាលហើយ ក្រោយពីទទួលសំឡេងគាំទ្រច្រើនជាង Kevin de Bruyne ។
ក្នុងនាមជាកីឡាករ Top Scorer ប្រចាំរដូវកាល ជាអ្នកបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានច្រើន ខ្សែប្រយុទ្ធ Salah ទទួលបានពានរង្វាន់កិត្តិយសមួយទៀតហើយ គឺជាកីឡាករឆ្នើមបំផុតប្រចាំរដូវកាល។ កីឡាករអេហ្ស៊ីបរូបនេះត្បិតតែខកចិត្តមិនអាចជួយក្រុម Liverpool ឈ្នះពាន Premier League មែន ប៉ុន្តែរូបគេក៏ទទួលបានការគាំទ្រច្រើនផងដែរ។ ដោយការបោះឆ្នោតជម្រើសរើសកីឡាករឆ្នើមប្រចាំរដូវកាល គេបានយកឈ្នះខ្សែបម្រើ De Bruyne របស់ក្រុម Man City បាន។
នេះជាលើកទី២ហើយសម្រាប់ Salah ដែលបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូចកាលនេះ។ ខណៈដែលរូបគេក៏បានចូលជាកីឡាករទី៩ផងដែរ ដែលបានឈ្នះពានរង្វាន់ខាងលើបាន២ដង។ ដោយកីឡាករ៨នាក់ផ្សេងទៀតមាន Mark Hughes, Alan Shearer, Thierry Henry, Gareth Bale, Ronaldo, Lucy Bronze, De Bruyne និងFran Kirby៕