• 2022-06-09 13:21:31
  • បាល់ទាត់

ប្រទះ​ឃើញ​ Aguero លេង​បាល់​ជា​លើក​ដំបូង​ ក្រោយ​ប្រកាស​ចូល​និវត្តន៍​

  • 2022-06-09 13:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Aguero ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចូល​លេង​បាល់​បែប​កម្សាន្ត​ជា​លើក​ដំបូង​ ក្នុង​តារាង​បាល់​មួយ​កន្លែង​ ក្រោយ​កីឡាករ​នេះ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​កីឡាករ​បាល់ទាត់​អាជីព​កាល​ពី​ពាក់​កណ្ដាល​ ខែ​ធ្នូ​ ឆ្នាំ​២០២១​។

រូបភាព​ និង​វីដេអូ​ការ​លេង​បាល់​របស់​ Aguero នេះ​ត្រូវ​បាន​បង្ហោះ​ដោយ​គណនី​ Twitter មួយ​កាល​ពី​ម្សិលមិញ​។

Aguero បាន​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​នៅ​ក្លឹប​ Barcelona កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ក្រោយ​មាន​បញ្ហា​បេះ​ដូង​ ដែល​មិន​អាច​បន្ត​លេង​ទៀត​បាន​។

នៅ​ក្នុងអាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ Aguero តាំងពីឆ្នាំ២០០២ ធ្លាប់​ចូល​លេង​បាន​ ៧៨៦ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៤២៧គ្រាប់ ដោយ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ Independiente, Atletico Madrid, Man City, Barca និង​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់