- 2022-06-09 02:13:32
- បាល់ទាត់
ព្រឹកនេះ ឥណ្ឌា សុំទោសម្ដងទៀត និងប្រាប់ហេតុផលចាក់ភ្លេងជាតិកម្ពុជាមិនបាន
- 2022-06-09 02:13:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹកនេះ ឥណ្ឌា សុំទោសម្ដងទៀត និងប្រាប់ហេតុផលចាក់ភ្លេងជាតិកម្ពុជាមិនបាន
ចន្លោះមិនឃើញ
នៅព្រឹកមិញនេះ សហព័ន្ធបាល់ទាត់កម្ពុជា បានទទួលលិខិតសូមទោសពីខាងសហព័ន្ធបាល់ទាត់ឥណ្ឌាហើយ ទាំងរឿងសណ្ឋាគារ ហូបចុក និងការចាក់ភ្លេងជាតិកម្ពុជាមិនបាន។
ក្នុងការប្រកួតពានរង្វាន់ AFC Asian Cup 2023 Qualifiers Final Round ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះនៅយប់មិញនេះ រងការរិះគន់ច្រើន។ ម្ចាស់ផ្ទះមិនអាចរៀបចំអាហារហូបចុកត្រឹមត្រូវឱ្យកម្ពុជាបាន គឺជារឿងមួយ ហើយរឿងមួយទៀតគឺពួកគេមិនអាចចាក់ភ្លេងជាតិកម្ពុជាឱ្យគោរពបានអំឡុងការប្រកួតទៀត។ ចំណុចនេះ ត្រូវបានអ្នកគាំទ្របាល់ទាត់ជាច្រើនថាឥណ្ឌាហាក់មិនឱ្យតម្លៃដល់កម្ពុជានោះទេ ហើយការរៀបចំរបស់ពួកគេក្នុងនាមជាម្ចាស់ផ្ទះវិញរឹតតែអន់ថែមទៀត។
ទាក់ទងនឹងរឿងនេះដែរ សហព័ន្ធបាល់ទាត់ឥណ្ឌា បានចេញលិខិតសូមទោសហើយ។ ដោយពួកគេអះអាងថានឹងរៀបចំអាហារឱ្យបានត្រឹមត្រូវ និងមិនឱ្យកើតមានឡើងទៀតនោះទេ។ ចំពោះបញ្ហាចាក់ភ្លេងជាតិមិនបានវិញ ក្រុមម្ចាស់ផ្ទះបានអះអាងថាដោយសារកំហុសបច្ចេកទេសនៅលើ Screen ទើបចាក់មិនបាន។ ពួកគេក៏ជឿជាក់ថានឹងមិនឱ្យវាកើតមានឡើងម្ដងទៀតឡើយ៕