- 2022-06-08 02:36:45
- បាល់ទាត់
គ្រូបង្វឹកឥណ្ឌា ថាយប់នេះមិនធ្វើឱ្យអ្នកគាំទ្រជាង១ពាន់លាននាក់ខកចិត្តនោះទេ
- 2022-06-08 02:36:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកឥណ្ឌា ថាយប់នេះមិនធ្វើឱ្យអ្នកគាំទ្រជាង១ពាន់លាននាក់ខកចិត្តនោះទេ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវតតាំងជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌា នៅម៉ោង១០យប់នេះក្នុងពានរង្វាន់ AFC Asian Cup 2023 Qualifiers Final Round ។
មុនការប្រកួតចាប់ផ្ដើម លោក Igor Stimac គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌាបាននិយាយថា៖ “យើងពិតជាសប្បាយចិត្តក្នុងការប្រកួតជាមួយក្រុមកម្ពុជាជាថ្មីម្ដងទៀតនៅទឹកដីរបស់យើង។ យើងសង្ឃឹមនិងជឿជាក់ថានៅយប់នេះនឹងមានអ្នកគាំទ្រយើងមកចូលរួមទស្សនាផ្ទាល់ច្រើន ហើយយើងនឹងមិនធ្វើឱ្យពួកគេខកចិត្តនោះទេ។ យើងនឹងលេងដោយជឿជាក់បំផុត។ តែខ្ញុំក៏បានប្រាប់ទៅកីឡាករថាមិនត្រូវមើលស្រាលដៃគូឡើយ យើងត្រូវបង្ហាញការគោរពដល់ក្រុមកម្ពុជា”។
គិតចាប់ពីឆ្នាំ២០០៧ មកដល់ពេលនេះកម្ពុជាធ្លាប់ប៉ះឥណ្ឌា ចំនួន២លើក ដោយកាលឆ្នាំ២០០៧ កម្ពុជាចាញ់ឥណ្ឌា ៦-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ និងប៉ះគ្នាចុងក្រោយនៅឆ្នាំ២០១៧ កម្ពុជាបានចាញ់ឥណ្ឌា ៣-២ នៅទឹកដីប្រទេសកម្ពុជាក្នុងជំនួបមិត្តភាពដូចគ្នា ដែលកាលនោះត្រូវបានគេចាំថា គឺ ចាន់ វឌ្ឍនាកា និង ឃួន ឡាបូរ៉ាវី រកបានម្នាក់១គ្រាប់ឲ្យកម្ពុជា៕