- 2022-06-08 02:47:01
- បាល់ទាត់
គ្រូកម្ពុជា ថាមានវិធីលេងទល់ឥណ្ឌាហើយ
- 2022-06-08 02:47:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូកម្ពុជា ថាមានវិធីលេងទល់ឥណ្ឌាហើយ
ចន្លោះមិនឃើញ
លោក Hirose Ryu គ្រូកម្ពុជា ថាមានវិធីលេងទល់ឥណ្ឌាហើយ បើទោះកម្ពុជាមានកាយសម្បទាមិនដល់ឥណ្ឌាក៏ដោយ សម្រាប់ការប្រកួត AFC Asian Cup 2023 Qualifiers Final Round ក្នុងពូល D ។
គ្រូបង្វឹកខាងលើបាននិយាយថា «សម្រាប់ការរៀបចំក្រុម យើងបានត្រៀមខ្លួនយ៉ាងល្អតាំងពីនៅកម្ពុជាមក។ ... ក្រុមម្ចាស់ផ្ទះ (ឥណ្ឌា) គេមានកាយសម្បទាល្អជាងយើង ប៉ុនតែយើងមានវិធីក្នុងការលេងជាមួយពួកគេហើយ »។
គិតចាប់ពីឆ្នាំ២០០៧ មកដល់ពេលនេះកម្ពុជាធ្លាប់ប៉ះឥណ្ឌា ចំនួន២លើក ដោយកាលឆ្នាំ២០០៧ កម្ពុជាចាញ់ឥណ្ឌា ៦-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ និងប៉ះគ្នាចុងក្រោយនៅឆ្នាំ២០១៧ កម្ពុជាបានចាញ់ឥណ្ឌា ៣-២ នៅទឹកដីប្រទេសកម្ពុជាក្នុងជំនួបមិត្តភាពដូចគ្នា ដែលកាលនោះត្រូវបានគេចាំថា គឺ ចាន់ វឌ្ឍនាកា និង ឃួន ឡាបូរ៉ាវី រកបានម្នាក់១គ្រាប់ឲ្យកម្ពុជា៕