• 2022-06-08 02:11:38
  • បាល់ទាត់

Kane បាន​ក្លាយ​ជា​កីឡាករ​ទី​ពីរ​រក​បាន​ដល់​៥០​គ្រាប់​ឲ្យ​ជម្រើសជាតិ​អង់គ្លេស

  • 2022-06-08 02:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​បាល់​ប៉េណាល់ទី​ចុង​ម៉ោង​របស់​​ខ្សែ​ប្រយុទ្ធ Harry Kane ជួយ​អង់គ្លេស​តាម​ស្មើ​អាល្លឺម៉ង់ ១-១ក្នុង​ពាន Nations Leagueបាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ទី​ពីរ​​រក​បាន​ដល់​៥០​គ្រាប់​ឲ្យ​ជម្រើស​ជាតិ។

ក្នុង​ការ​ប្រកួត​រវាង​ក្រុម​​យក្ស​នៅ​អឺរ៉ុប​ទាំង​ពីរ​មិន​មាន​គ្រាប់​បាល់​ឡើយ​ក្នុង​វគ្គ​ទី​មួយ ត្រូវ​រង​ចាំ​រហូត​ដល់​នាទី​៥០​ទើប​ខ្សែ​បម្រើ Jonas Hofmann ធ្វើ​បាន​គ្រាប់​នាំ​មុខ​ឲ្យ​អាល្លឺម៉ង់។ នាទី​៨៨ Kane បាន​ជួយ​អង់គ្លេស​តាម​ស្មើ​វិញ បន្ទាប់​ពី​ទាត់​បាល់​ប៉េណាល់ទី​យ៉ាង​ស្អាត​​ទម្លុះ​សំណាញ់​អ្នក​ចាត់​ទី Manuel Neuer។

លទ្ធផល​ស្មើ​គ្នា​នេះ​បាន​ជួយ​ឲ្យ​អង់គ្លេស​មាន​​១​ពិន្ទុ​ក្នុង​ Group A3 ក្រោយ​ឆ្លង​កាត់​២​ប្រកួត​កន្លង​ទៅ។ ប្រកួត​ដំបូង​របស់​​ពូក​​បាន​ចាញ់​​ជម្រើសជាតិ​ហុងគ្រី​ ១-០ កាល​ពី​​សប្ដាហ៍​មុន។ Kane បាន​ក្លាយ​ជា​កីឡាករ​​ទី​ពីរ​រក​បាន​ដល់​៥០​គ្រាប់​ឲ្យ​អង់គ្លេស បន្ទាប់​ពី​ Wayne Rooney មាន​៥៣​គ្រាប់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី