- 2022-06-07 13:23:21
- បាល់ទាត់
Mourinho នៅតែបន្តដឹកនាំ Roma ទោះ PSG ទាក់ទងចង់បានក៏ដោយ
- 2022-06-07 13:23:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho នៅតែបន្តដឹកនាំ Roma ទោះ PSG ទាក់ទងចង់បានក៏ដោយ
ចន្លោះមិនឃើញ
លោក Jose Mourinho គ្រូបង្គោលក្លឹប Roma នៅតែមិនផ្លាស់ប្ដូរផែនការរបស់លោកសម្រាប់រដូវកាលថ្មីខាងមុខ គឺនឹងបន្តដឹកនាំក្លឹបអ៊ីតាលីនេះដដែល ទោះជាមានក្លឹប Paris Saint Germain ទាក់ទងចង់បានក៏ដោយ។
លោកធ្លាប់និយាយទៅកាន់សារព័ត៌មានក្រោយឈ្នះពាន UEFA Europa Conference League ក្នុងរដូវកាលនេះថា ទោះក្លឹបណាទាក់ទងក៏លោកតែបន្តដឹកនាំ Roma ។
ជាក់ពេលនេះលោកនៅតែបន្តជំហរនេះដដែល ណាមួយទៀតសម្រាប់រដូវកាលខាងមុខនេះ ខាង Roma នឹងគាំទ្រលោកពេញទំហឹងសម្រាប់នាំចូលកីឡាករស្ដារក្រុម។
គួរបញ្ជាក់ផងដែរ បើតាមប្រភពជាច្រើន លោក Mourinho និង លោក Zidane ជាចំណោមគ្រូបង្គោលដែលខាង PSG ទាក់ទងចង់បានសម្រាប់រដូវកាលខាងមុខសម្រាប់មកជំនួសលោក Pochettino ដែលដឹកនាំមិនឈ្នះពាន UCL ឲ្យក្លឹបក្នុងរដូវកាលនេះ៕