• 2022-06-07 11:45:45
  • បាល់ទាត់

ប្រភព​ជិត​ស្និទ្ធ​៖ Pacquiao ចង់​ប្រកួត​ម្ដង​ទៀត​ជា​មួយ​ Floyd ដែលអាចនឹង​ធ្វើ​នៅ​ឆ្នាំ​នេះ​

  • 2022-06-07 11:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Sean Gibbons អ្នកចាត់ការ​របស់​ Manny Pacquiao បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​ទៅ​កាន់​សារព័ត៌មាន​ PlanetSportថា​ Pacquiao ចង់​ប្រកួត​ម្ដង​ទៀត​ជា​មួយ​ Floyd Mayweather ។

លោក​ Gibbons បាន​និយាយ​ថា​៖" និយាយ​ទៅ​ខ្ញុំ​ក៏​ចង់​ឃើញ​ការ​ប្រកួត​រវាង​ Paciquiao នឹង​ Floyd ម្ដង​ទៀត​ដែរ​ តែ​ Floyd គេ​អត់​ចង់​។ និយាយ​ទៅ​ Pacquiao គាត់​ក៏​ចង់​មាន​ការ​ប្រកួត​ហ្នឹង​ដែរ​ គ្រាន់​តែ​បើ​គាត់​នឹង​មក​ប្រកួត​មែន​ អាច​ជា​នៅ​ក្នុង​ឆ្នាំ​ហ្នឹង​ តែ​នេះ​គ្រាន់​តែ​ជា​ប្រសិន​បើ​ និង​ប្រហែល​ប៉ុណ្ណោះ​ "។

Pacquiao ធ្លាប់​ប្រកួត​ចាញ់​​ Floyd កាល​ពី​ឆ្នាំ​២០១៥ ហើយ​ក៏​ចិញ្ចឹម​ចិត្ត​ចង់​ប្រកួត​ម្ដង​ទៀត​រហូត​មក​។

នៅ​ខណៈ​នេះ​ Pacquiao ត្រូវ​បាន​គេ​ដឹង​កំពុង​ក្នុង​ប្រឡូក​ក្នុង​នយោបាយ​ហ្វីលីពីន​ ដោយ​គេ​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​ និង​ធ្លាប់​ឈរ​ជា​បេក្ខជន​ប្រធានាធិបតី​ហ្វីលីពីន​ក្នុង​ឆ្នាំ​នេះ​តែ​បរាជ័យ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់