• 2022-06-07 07:38:51
  • បាល់ទាត់

ធ្លាយ​រឿង Pique ខូចខិល​ក្រោយ​ខ្នង​លួច​ផ្ញើ​សារ​សួរ​ទំហំ​​​ខ្លួន​បវរកញ្ញា​​សិចស៊ី​​ម្នាក់

  • 2022-06-07 07:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប៉ុប Shakira ទើប​តែ​ប្រកាស​បញ្ចប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​កីឡាករ​បាល់ទាត់ Gerard Pique បន្ទាប់​ពី​​បាន​ដឹង​គូស្នេហ៍​លួច​ទាក់ទង​ស្រី​ថ្មី​នៅ​ពី​ក្រោយ​ខ្នង។

Pique ខ្សែការពារ​ចាស់​វស្សា​របស់​ក្លឹប Barcelona ត្រូវ​បាន​គេ​ដឹង​ថា​ បាន​លួច​ទាក់ទង​ជាមួយ​នារី​វ័យ​ក្មេង​អាយុ​២០​ឆ្នាំ​ ជា​សិស្ស​និង​ធ្វើ​ការ​ជា​ទទួល​ភ្ញៀវ​ក្នុង​កម្មវិធី​​ម្នាក់។ ព័ត៌មាន​នេះ​​បាន​ល្បី​សុះសាយ​ពេញ​ប្រទេស​អេស្ប៉ាញ ក្នុង​នោះ​​នាង Shakira បាន​បណ្ដេញ Pique ចេញ​ពី​ផ្ទះ​ទៀត​ផង។

រឿង​កំពុង​តែ​ក្ដៅ​ មុន​ថ្ងៃ​​ប្រកាស​ចែក​ផ្លូវ​គ្នា​​ស្រាប់​​តែ​​មាន​​បវរកញ្ញា​ Miss BoomBum ម្នាក់​ឈ្មោះ​ Suzy Cortez បាន​ទម្លាយ​ថា Pique ក៏​​ធ្លាប់​ផ្ញើ​សារ​ចង់​ទាក់ទង​ ហើយ​ថែម​ទាំង​សួរ​ពី​ទំហំ​ដងខ្លួន​របស់​នាងទៀតផង។ Suzy បញ្ជាក់​ថា កីឡាករ​របស់ Barca ​តែ​២​នាក់​គត់​​ដែល​មិន​ធ្លាប់​ផ្ញើ​សារ​មក​កាន់​ខ្លួន​ នោះ​គឺ Messi និង Coutinho។

​Suzy គឺ​ជា​មិត្ត​​​របស់​លោក Sandro Rosell ដែល​ជា​អតីត​ប្រធាន​ក្លឹប Barca។ ពេល Pique ដឹង​រឿង​នេះ គេ​បាន​សុំ​លេខ​ទូរសព្ទ​របស់ Suzy និង​ផ្ញើ​សារ​ទាក់ទង។ ពេល​ដែល Suzy ត្រលប់​ទៅ​ប្រទេស​ប្រេស៊ីល កីឡាករ​វ័យ​៣៥​តែងតែ​ផ្ញើ​សារ​សួរ​ថា ពេល​ណា​ត្រលប់​មក​អឺរ៉ុប​វិញ និង​ថែម​ទាំង​​ចង់​ដឹង​ពីទំហំ​​គូថ​​ទៀត​ផង។

“ខ្ញុំ​មិន​ដែល​និយាយ​រឿង​នេះ​ចេញ​ទៅ​ក្រៅ​ទេ​​ដោយ​សារ​តែ​គោរព Shakira ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​នឹង​និយាយ​ប្រាប់​គ្រប់​យ៉ាង​​ដែល​ខ្ញុំ​ដឹង និង​កើត​ឡើង​មក​លើ​ខ្ញុំ។ Shakira មិន​សម​ជួប​រឿង​បែប​នេះ​សោះ"។ សម្ដី Suzy៕ ​​​

​​​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី