- 2022-06-06 02:38:58
- បាល់ទាត់
Ronaldo ដាក់២គ្រាប់ម្នាក់ឯង នាំព័រទុយហ្គាល់ឡើងកំពូលតារាងពាន Nations League
- 2022-06-06 02:38:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ដាក់២គ្រាប់ម្នាក់ឯង នាំព័រទុយហ្គាល់ឡើងកំពូលតារាងពាន Nations League
ចន្លោះមិនឃើញ
Cristiano Ronaldo ធ្វើបាន២គ្រាប់ម្នាក់ឯងជួយ Portugal យកឈ្នះស្វីស ៤-០ ឡើងឈរកំពូលតារាង Group A2 នៃពានរង្វាន់ Nations League រដូវកាល២០២២-២៣។
ក្នុងការប្រកួត William Carvalho ជាអ្នករកបានគ្រាប់ទីមួយឲ្យព័រទុយហ្គាល់នាទីទី១៥ បន្ទាប់ពីបាល់ខ្ទាត់ចេញពីការទាត់ Free-Kick របស់ Ronaldo។ នាទីបន្ទាប់៣៥និង៣៩ Ronaldo បានបន្ថែម២គ្រាប់ទៀតជូនក្រុម មុនពេលខ្សែការពារ Cancelo ជាអ្នកធ្វើបានគ្រាប់ទី៤ឲ្យព័រទុយហ្គាល់។
ការប្រកួតក្នុងពូលជាមួយគ្នាអេស្ប៉ាញបានត្រឹមស្មើគ្នា ២-២ ជាមួយឆេក។ នេះមានន័យថា ជ័យជម្នះរបស់ព័រទុយហ្គាល់ជួយឲ្យពួកគេឡើងឈរកំពូលតារាង Group A2 ខណៈឆេកនៅលេខ២។ អេស្ប៉ាញស្ថិតនៅលេខ៣ក្នុងពូល ឯស្វីសនៅបាតតារាង៕