• 2022-06-03 01:42:36
  • បាល់ទាត់

Honda ​ថា​មិន​ទាន់​ពេញ​ចិត្ត​ប្រកួត​នៅ​យប់មិញ​​នៅ​ឡើយ​ទេ​

  • 2022-06-03 01:42:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ឈុត​ធំ​បាន​យក​ឈ្នះ​លើ​ក្រុម​ទីម័រ​ខាង​កើត​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​មិត្តភាព​នៅ​យប់មិញ​នេះ​។

​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ទីម័រ​ជា​អ្នក​នាំ​មុខ​មុន​ទេ ​ហើយ​ក្រុម​កម្ពុជា​ជា​អ្នក​វាយ​បក​ពី​ក្រោយ​យក​ឈ្នះ​បាន​ក្នុង​លទ្ធផល ២-១។ ​និយាយ​ពី​ការ​ប្រកួត​វិញ ​ឃើញ​ថា​កម្ពុជា​បាន​បើក​ឱកាស​ឱ្យ​ទីម័រ​លេង​ច្រើន ហើយ​ពួកគេ​លេង​ក្បួន​ទប់​វាយ​បក​វិញ។ ​ដោយ​នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​កម្ពុជា ដើម្បី​ត្រៀម​លេង​ប្រកួត​ខាង​មុខ​ៗ​ទៀត។

​ជាមួយ​នឹង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​លោក Keisuke Honda ​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​លោក​អរគុណ​អ្នក​គាំទ្រ​ដែល​ខំ​មក​ទស្សនា​ទាំង​មាន​ភ្លៀង។ ​ការ​ពិត​ក្រុម​មិន​ទាន់​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នេះ​ទេ។ ​ក្រុម​គោព្រៃ​កម្ពុជា​នឹង​ផ្លាស់​ប្ដូរ​បន្ថែម​ទៀត​សម្រាប់​ការ​ប្រកួត​បន្ទាប់៕

អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទថ្មី