- 2022-06-02 02:36:41
- បាល់ទាត់
ប្លែក! អត់មានឈ្មោះ Son ឈរប្រជែងពានកីឡាករឆ្នើមប្រចាំនៅអង់គ្លេស តែមាន Kane ទៅវិញ
- 2022-06-02 02:36:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែក! អត់មានឈ្មោះ Son ឈរប្រជែងពានកីឡាករឆ្នើមប្រចាំនៅអង់គ្លេស តែមាន Kane ទៅវិញ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ Spurs កីឡាករ Son Heung-min មិនមានឈ្មោះក្នុងបេក្ខភាពប្រជែងពានកីឡាករឆ្នើមផ្នែកបុរសប្រចាំឆ្នាំនៅអង់គ្លេស (PFA) ប៉ុន្តែគេបែរជាឃើញមានឈ្មោះរបស់ Harry Kane ទៅវិញ។
ខ្សែបម្រើ Kevin de Bruyne របស់ Manchester City និង Cristiano Ronaldo របស់ Manchester United ត្រូវបានដាក់បញ្ចូលឈ្មោះជាបេក្ខភាពដណ្ដើមពានកីឡាករឆ្នើមផ្នែកបុរសនៅអង់គ្លេសក្នុងឆ្នាំនេះ។ កីឡាកររបស់ Liverpool ៣រូបរួមមាន ខ្សែបម្រើប្រយុទ្ធ Sadio Mane, Mohamed Salah និងខ្សែការពារ Virgil van Dijk ក៏ស្ថិតក្នុងបញ្ជីឈ្មោះនឹងគេដែរ។
អ្វីដែលចម្លែក Son ដែលជាម្ចាស់ស្បែកជើងមាសរកបានគ្រាប់បាល់ច្រើនជាងគេនៅ Premier League រដូវកាលនេះត្រូវបានគេមើលរំលង ជំនួសវិញដោយមិត្តរួមក្រុម Spurs គឺកីឡាករ Harry Kane។ លីគកំពូលអង់គ្លេសរដូវកាល២០២១-២២ Son រកបាន២៣គ្រាប់ ស្មើគ្នាជាមួយ Salah ហើយគេជាកីឡាករអាស៊ីដំបូងដែលឈ្នះស្បែកជើងមាសនៅ PL។
អ្នកឈ្នះពានកីឡាករឆ្នើមផ្នែកបុរសប្រចាំឆ្នាំនៅអង់គ្លេសនឹងត្រូវប្រកាសនៅថ្ងៃទី ៩ ខែ មិថុនាខាងមុខ។ Kevin De Bruyne គឺជាម្ចាស់ពានឆ្នាំចាស់ និងធ្លាប់ឈ្នះ២រដូវកាលជាប់គ្នា៕