- 2022-06-02 01:53:35
- បាល់ទាត់
ទស្សនា! ជំនួបប្រវត្តិសាស្ត្រអាហ្សង់ទីនលត់អ៊ីតាលី ៣-០ លើកពាន Finalissima
- 2022-06-02 01:53:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនា! ជំនួបប្រវត្តិសាស្ត្រអាហ្សង់ទីនលត់អ៊ីតាលី ៣-០ លើកពាន Finalissima
ចន្លោះមិនឃើញ
Lione Messi និង Angel di Maria បានជួយក្រុមជម្រើសជាតិអាហ្សង់ទីនយកឈ្នះអ៊ីតាលីក្នុងកីឡដ្ឋាន Wembley លើកពាន Finalissima ដែលជាជំនួបជើងឯកទ្វីបអឺរ៉ុបប៉ះជើងឯកទ្វីបអាមេរិកខាងត្បូង។
ក្នុងការប្រកួតដ៏ជក់ចិត្ត ខ្សែប្រយុទ្ធ Martinez ជាអ្នករកគ្រាប់ដំបូងឲ្យអាហ្សង់ទីននាទី២៨ ក្រោយមានការបញ្ជូនពី Messi។ Di Maria បានបន្ថែមគ្រាប់ទីពីរនៅចុងម៉ោងវគ្គទីមួយ មុនពេលកីឡាករបម្រុង Paulo Dybala ជាអ្នករកបានគ្រាប់ទី៣ ដែលមានការបញ្ជូនពីមិត្តរួមក្រុម Messi ជាថ្មីនៅនាទី៩០+៤។
លទ្ធផល ៣-០ បានបន្សល់រហូតដល់ចប់ការប្រកួត ជួយអាហ្សង់ទីនឈ្នះពាន Finalissima ជាលើកទីពីរក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ អាហ្សង់ទីនឈ្នះពានរង្វាន់មួយនេះលើកដំបូងកាលពីឆ្នាំ១៩៩៣ ពេលដែលពួកគេយកឈ្នះដាណឺម៉ាកដោយបាល់ប៉េណាល់ទី៥-៤។ នេះជាលើកទី៣ហើយដែលគេបានរៀបចំការប្រកួតជំនួបរវាងជើងឯកទ្វីបអឺរ៉ុបប៉ះជើងឯកទ្វីបអាមេរិកខាងត្បូង៕