• 2022-06-01 12:57:18
  • បាល់ទាត់

Angkor Tiger ​ចុះ​កុងត្រា​នាំ​យក​ខ្សែ​ប្រយុទ្ធ​​ទីម័រ​ Mouzinho

  • 2022-06-01 12:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Angkor Tiger បាន​ធ្វើការ​ប្រកាស​ពី​ការ​ចុះ​កុងត្រា​នាំ​យក​ខ្សែ​ប្រយុទ្ធ​​ Mouzinho Barreto de Lima ដែល​ជា​កីឡាករ​ពាក់​ស្លាក​លេខ​ ១០ របស់​ជម្រើស​ជាតិ​ទីម័រ​ខាង​កើត​នៅ​ក្នុង​ថ្ងៃ​នេះ​ ។

កីឡាករ​នេះ​ក៏​ធ្លាប់​បាន​លេង​នៅ​ក្លឹប​ SLB Laulara កាល​ពី​រដូវកាល​មុន​និង​ជា​អ្នក​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ប្រចាំ​រដូវកាល​ ២០២១ នៃ​លីគ​កំពូល​ទីម័រ​ផង​ដែរ​។

Mouzinho ក៏​ត្រូវ​បាន​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​ទីម័រ​ខាង​កើត​ កោះ​ហៅ​មក​ចូល​រួម​ការ​ប្រកួត​មិត្តភាព​ត​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា​ ឆ្នាំ​២០២២ ស្អែក​នេះ​ផង​ដែរ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម