- 2022-06-01 07:06:52
- បាល់ទះ
ផុល រតនៈ៖ ពួកខ្ញុំមានថ្ងៃនេះគឺដោយសារការមើលថែពីមេប្រុស មេស្រី
- 2022-06-01 07:06:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផុល រតនៈ៖ ពួកខ្ញុំមានថ្ងៃនេះគឺដោយសារការមើលថែពីមេប្រុស មេស្រី
ចន្លោះមិនឃើញ
កីឡាករបាល់ទះឆ្នើមរបស់កម្ពុជា ផុល រតនៈ ថាក្រុមបាល់ទះវិសាខាក៏ដូចជារូបគេផ្ទាល់មានថ្ងៃនេះ សមត្ថភាពបែបនេះ ការឈ្នះមេដាយសំរឹទ្ធនេះគឺបានការអាណិតស្រឡាញ់ និងមើលថែពីឯកឧត្ដម ស សុខា និងជំទាវ។
ផុល រតនៈ បានឲ្យដឹងថា ជ័យជម្នះក៏ដូចជាមេដាយស៊ីហ្គេមវៀតណាមនេះ ជាការតបស្នងមួយចំពោះថ្នាក់ដឹកនាំពិសេសឯកឧត្ដម ស សុខា និងលោកជំទាវ កែ សួនសុភី ដែលជាអ្នកផ្ចុងផ្ដើមមើលថែរក្សាគ្រប់បែបយ៉ាងកន្លង។
កីឡាករជំនាញបាល់ដេញរូបនេះបន្ថែមទៀតថា ក្រុមវិសាខាក៏ដូចជារូបគេផ្ទាល់មានសមត្ថភាពលេងប៉ុណ្ណេះ និងបន្តអាជីពនេះមានដល់សព្វថ្ងៃគឺសុទ្ធតែបានមកពីថ្នាក់ដឹកនាំ ដូច្នេះការឈ្នះការពលីរបស់ក្រុមនេះជាដឹងគុណមួយផងដែរ។ មួយវិញទៀតមេដាយនេះជូនដល់ក្រុមគ្រួសារ អ្នកគាំទ្របាល់ទះខ្មែរទាំងអស់ផងដែរ។
រំលឹកដែរថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា គឺធ្វើបានល្អមែនទែនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម វៀតណាម ឆ្នាំ២០២២ នេះដោយឈ្នះក្រុមថៃ វគ្គផ្ដាច់ព្រ័ត្រដណ្ដើមបានមេដាយសំរឹទ្ធ៕