• 2022-05-31 07:02:22
  • បាល់ទាត់

Marcelo ក្រសោប​បាន​ពាន​អ្វី​ខ្លះ​ក្នុង​រយៈពេល​១៥​ឆ្នាំ​រួមរស់​ជាមួយ Real Madrid?

  • 2022-05-31 07:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កំពូល​ខ្សែ​ការពារ​ឆ្វេង Marcelo នឹង​ចាកចេញ​ពី​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ក្រោយ​ចំណាយ​ពេល​លេង​អស់​១៥​ឆ្នាំ​ ជាមួយ​​ភាព​ជោគជ័យ​ឈ្នះ​ពាន​ជា​ច្រើន​គ្រឿង។

កុងត្រា​របស់​កីឡាករ​វ័យ​៣៤​ឆ្នាំ​បាន​អស់​​ក្នុង​រដូវ​ក្ដៅ​នេះ ហើយ​ក្រោយ​ជួយ​ក្រុម​ឈ្នះ​ពាន La Liga និង Champiosn League ក្នុង​រដូវ​កាល​២០២១-២២ Marcelo នឹង​មិន​បន្ត​នៅ Bernabeu ទៀត​ទេ។ បន្ទាប់​ពី​​ជួយ​ក្រុម​យក​ឈ្នះ ១-០ លើ​ Liverpool កាល​ពី​ចុង​សប្ដាហ៍ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បាន​ប្រកាស​ថា នេះ​គឺ​ជា​ការ​ប្រកួត​ចុងក្រោយ​របស់​គេ​ជាមួយ Madrid ហើយ។

Marcelo បាន​ផ្លាស់​មក​កាន់ Madrid កាល​ពី​ឆ្នាំ​២០០៧ ផ្ទេរ​ពី​ក្លឹប​ប្រេស៊ីល Fluminense។ រយៈពេល​១៥​ឆ្នាំ​ជាមួយ​ក្រុម​រហស្សនាម​អធិរាជ​ស​ កីឡាករ​ជំនាញ​ជើង​ឆ្វេង​​​បាន​នាំ​ក្រុម​ឈ្នះ​ពាន​ដល់​ទៅ​​២៥​គ្រឿង ក្នុង​នោះ​មាន​ដូច​ជា៖

  • La Liga ចំនួន​​៦​ដង
  • Copa del Rey ចំនួន​២​ដង
  • Supercopa de Espana ចំនួន​​៥​ដង
  • Champions League ចំនួន​​៥​ដង
  • UEFA Super Cup ចំនួន​៣ដង
  • FIFA Club World Cup ចំនួន​៤​ដង៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់