• 2022-05-27 12:39:15
  • បាល់ទាត់

ភ្នាក់ងារ​៖ Dembele មិន​ទាន់​សម្រេច​ចិត្តរឿង​អនាគត​​ទេ​ ក្លឹប​ណា​ផ្ដល់​ជម្រើស​​ល្អ​ជាង​ នឹង​ទៅ​ក្លឹប​នោះ​

  • 2022-05-27 12:39:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Moussa Sissoko ភ្នាក់ងារ​កីឡាករ​របស់​ ខ្សែ​ស្លាប​ Ousmane Dembele បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ នៅ​ខណៈ​នេះ​ Dembele មិន​ទាន់​សម្រេច​ចិត្ត​ទេ​ ដោយ​ក្លឹប​ណា​ផ្ដល់​ជម្រើស​ល្អ​ជាង​ នឹង​ទៅ​ក្លឹប​នោះ​។

លោក​ Sissoko បាន​និយាយ​ថា​៖" អនាគត​ Ousmane នៅ​កំពុង​បើក​ទូលាយ​ឲ្យ​ចរចា​គ្នា​នៅ​ឡើយ​ យើង​មិន​ដល់​ដំណាក់​កាល​ត្រូវរ៉ូវ​ជា​មួយ​ក្លឹប​ណា​មួយ​នៅ​ឡើយ​ទេ​ "។

លោក​បាន​បន្ត​ថា​៖" នៅ​ដែល​ដល់​ពេល​សមស្រប​មួយ​ គេ​នឹង​រើស​យក​ជម្រើស​ដ៏​ល្អ​បំផុត​។ យើង​តែង​តែ​ធ្វើ​ការ​គោរព​ដល់​ក្លឹប​ទាំង​អស់​ដែល​បាន​ទាក់ទង​ចង់​បាន​រហូត​​មក​ ហើយ​យើង​ក៏​នៅ​តែ​បន្ត​អញ្ចឹង​ដែរ​។ នៅ​ពេល​សមស្រប​ដែល​អាច​សម្រេច​ចិត្ត​បាន​ Dembele គេ​នឹង​គិត​គូរ​រើស​យក​ជម្រើស​ល្អ​បំផុត​សម្រាប់​អនាគត​របស់​គេ​ "។

Dembele នឹង​អស់​កុងត្រា​ជា​មួយ​ Barca នៅ​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២២ខាង​មុខ​នេះ​ ដោយ​ខាង​ Barca តែង​ចង់​បាន​ឲ្យ​កីឡាករ​នេះ​បន្ត​ឲ្យ​គេ​ចង់​បន្ត​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់