• 2022-05-26 13:09:41
  • បាល់ទាត់

Modricថា​ គេមិន​ធ្វើ​ដូច​ Mbappe ដាក់​ Real Madrid រឿង​ចរចា​កុងត្រា​នោះ​ឡើយ​

  • 2022-05-26 13:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុងត្រា​របស់​ខ្សែ​បម្រើ​ Luka Modric នឹង​បញ្ចប់​ជា​មួយ​នឹង​ Real Madrid នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២ ដែល​ធ្វើ​ឲ្យ​អ្នក​កាសែត​បាន​សួរ​ទៅ​គេ​ថា​ គេ​នឹង​ធ្វើ​ដូច​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ធ្វើ​ដាក់​ Real រឿង​ចរចា​កុងត្រា​ឬ​អត់​។

Modric ក៏​បាន​ឆ្លើយ​តប​ថា​៖" ខ្ញុំ​មិន​ធ្វើ​អញ្ចឹង​នោះ​ទេ​។ ខ្ញុំ​មិន​ធ្វើ​អញ្ចឹង​ជា​ដាច់​ខាត។​ ទុក​ឲ្យ​ក្លឹប​ជា​អ្នក​ធ្វើ​អញ្ចឹង​ដាក់​ខ្ញុំ​ទៅ​ចុះ​ (និយាយ​បែប​លេង​សើច​) ទេ​មិន​អញ្ចឹង​ទេ​ ខ្ញុំ​និយាយ​លេង​ទេ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" រវាង​ខ្ញុំ​នឹង​ Real យើង​មាន​ភាព​ជឿជាក់​គ្នា​ណាស់​ យើង​គឺ​ត្រូវ​រ៉ូវ​ជា​មួយ​គ្នា​ច្រើន​ណាស់​ អញ្ចឹង​អ្វី​ដែល​ត្រៀម​កើត​ឡើង​ នឹង​កើត​ឡើង​ហើយ​។ តែ​ឥឡូវ​នេះ​ការ​ដែល​សំខាន់​គឺ​ប្រកួត​ Champions League ផ្ដាច់​ព្រ័ត្រ​ អញ្ចឹង​ហើយ​ខ្ញុំ​អត់​ចង់​គិត​អី​ផ្សេង​ក្រៅ​ពី​ហ្នឹង​ឡើយ​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នកកាសែត​ Fabrizio Romano បាន​ឲ្យ​ដឹង​ថា​ អនាគត​របស់​ Modric គឺ​នឹង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Real រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ២០២៣ ឆាប់ៗ​នេះ​។

ទាក់ទង​នឹង​បញ្ហា​ Mbappe ធ្វើ​ដាក់ Real គឺ​ខាង​ Real មាន​ការខកចិត្ត​ជា​ខ្លាំង​ព្រោះ​ពួកគេមាន​ភាពជឿជាក់ខ្លាំង​ដែល​កីឡាករ​នេះ​នឹង​មក​ ដោយ​សារ​តែ​គេ​ធ្លាប់​បញ្ជាក់​ថា​គេ​ចង់​មក​ Real នេះ​ប៉ុន្តែ​ចុង​ក្រោយ​ Mbappe បែរ​ជា​តកុងត្រា​ជា​មួយ​នឹង​ PSG រហូត​ដល់​ឆ្នាំ​២០២៥ទៅ​វិញ៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់