• 2022-05-25 03:38:46
  • បាល់ទាត់

Oppa Son ​ទៅ​ដល់​កូរ៉េ​ហើយ ​អ្នក​គាំទ្រ​ឈរ​រង់ចាំ​នៅ​ព្រលាន​ច្រើន​ណាស់​

  • 2022-05-25 03:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Son Heung-min ​បាន​ទៅ​ដល់​ប្រទេស​កំណើត​កូរ៉េ​ខាង​ត្បូង​ហើយ ដើម្បី​ត្រៀម​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រកួត​នា​ពេល​ខាង​មុខ​នេះ​។

​Son ​ទៅ​ស្រុក​លើក​នេះ​ដែរ ​ក៏​បាន​នាំ​យក​ជាមួយ​ស្បែក​ជើង​មាស​របស់​គេ​ដែល​បាន​ឈ្នះ​នៅ​លីគ​កំពូល​អង់គ្លេស Premier League ​ទៅ​ជាមួយ​ដែរ។ ​ខណៈ​ដែល​អ្នក​គាំទ្រ​វិញ​ក៏​បាន​ទៅ​ឈរ​ចាំ​ទទួល​ជា​ច្រើន។ ​ខ្សែ​ប្រយុទ្ធ Spurs ​ខាង​លើ​នេះ​បាន​ក្លាយ​ជា Hero ​ម្នាក់​នៅ​កូរ៉េ​ខាង​ត្បូង​ទៅ​ហើយ​ក្នុង​វិស័យ​បាល់ទាត់​ជាតិ​របស់​គេ។ អ្នក​គាំទ្រ​នៅ​កូរ៉េ គាំទ្រ​គេ​ខ្លាំង​ណាស់​ព្រោះ​លេង​បាន​ល្អ​នៅ​លីគ​អឺរ៉ុប ​ហើយ​នៅ​ជម្រើស​ជាតិ​វិញ រូបគេ​ក៏​ជួយ​បាន​ច្រើន​ផង​ដែរ។

​ការ​បាន​ស្បែក​ជើង​មាស​នៅ Premier League ​រដូវ​កាល​នេះ គឺ​រូបគេ​រក​បាន​២៣​គ្រាប់​ស្មើ​ជាមួយ​គ្រាប់​បាល់​របស់ Mohamed Salah ​ដែរ។ ​នេះ​ជា​ក្ដី​ស្រមៃ​របស់ Son ​ហើយ​ក្នុង​ការ​ឈ្នះ​ស្បែក​ជើង​មាស​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទថ្មី