• 2022-05-24 11:28:57
  • បាល់ទាត់

De Bruyneថា​ នៅ​តែ​បន្ត​អនាគត​ជា​មួយ​ Man City ទៀត​ក្រោយ​ឈ្នះ​ពាន​ PL គ្មាន​បំណង​ចាកចេញ​ទៅ​ណា​ទេ​

  • 2022-05-24 11:28:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Kevin De Bruyne បាន​និយាយ​ទាក់ទង​នឹង​អនាគត​របស់​គេ​ក្រោយ​ឈ្នះ​ពាន​ Premier League ថា​គេ​នឹង​បន្ត​អនាគត​ជា​មួយ​ក្លឹប​ Manchester City ទៀត​ដោយ​គ្មាន​បំណង​ចាកចេញ​ទៅ​ណា​នោះ​ទេ​។

De Bruyne បាន​និយាយថា​៖" ខ្ញុំ​រួមរស់​លេង​នៅ​ក្លឹប​ Man City នេះ​អស់​រយៈពេល​ ៧ឆ្នាំ​ហើយ​។ ខ្ញុំ​នៅ​តែ​ស្រឡាញ់​ក្រុម​មួយ​នេះ​ នេះ​ជា​ក្រុម​ដ៏​អស្ចារ្យ​របស់​ខ្ញុំ​។ ខ្ញុំ​នៅ​សល់​កុងត្រា​៣ឆ្នាំ​ទៀត​នៅ​ហ្នឹង​ អញ្ចឹង​ហើយ​ខ្ញុំ​ច្បាស់​ជា​នៅ​បន្ត​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ខ្ញុំ​គ្មាន​​គម្រោង​ចាកចេញ​ទៅ​លេង​នៅ​ណា​ផ្សេង​នោះ​ទេ​ ខ្ញុំ​ច្បាស់​ជា​បន្ត​នៅ​ទី​នេះ​ទៀត​។ Man City នៅ​តែ​ជា​ក្រុម​ខ្ញុំ​ "។

នៅ​ក្នុង​រដូវកាល​នេះ​ De Bruyne ចូល​រួម​លេង​បាន​ ៤៤ប្រកួត​ និង​ស៊ុត​ចូល​១៩គ្រាប់​ ដែល​ជួយ​ Man City ឈ្នះ​ពាន​ PL ក្នុង​រដូវកាល​នេះ​។ កីឡាករ​នេះ​ក៏​ជួយ​ក្នុង​រយៈពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ​ឲ្យ​ Man City ឈ្នះ​ពាន​ PL ៤ដង​ផង​ដែរ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់