• 2022-05-24 04:17:36
  • បាល់ទាត់

ជក់​ចិត្ត! ទស្សនា​គ្រាប់​បាល់​ទាំង​២៣​គ្រាប់​របស់​ម្ចាស់​ស្បែកជើង​មាស Heung-Min Son

  • 2022-05-24 04:17:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Heung-Min Son របស់ Spurs បាន​ក្លាយ​ជា​​ម្ចាស់​ស្បែកជើង​មាស​នៅ​ក្របខណ្ឌ Premier League ជាមួយ Mo Salah របស់ Liverpool ក្រោយ​ពួក​គេ​រក​បាន​២៣​គ្រាប់​ដូច​គ្នា​។

រដូវ​កាល​២០២១-២២ Son កីឡាករ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​​បង្ហាញ​សមត្ថភាព​​យ៉ាង​ល្អ ជួយ Spurs ទទួល​បាន​លេខ​៤​ក្នុង​លីគ​ មាន​កៅអី​​ទៅ​លេង​នៅ Champions League រដូវ​កាល​ក្រោយ។ ក្រោយ​ពី​ទទួល​បាន​ស្បែកជើង​មាស​ ក្លឹប Spurs បាន​បញ្ចេញ​វីដេអូ​នៃ​ការ​ទាត់​ចូល​ទាំង​២៣​គ្រាប់​របស់ Son លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។

គ្រាប់​បាល់​ដំបូង​ក្នុង​រដូវ​កាល​២០២១-២២​របស់ Son ធ្វើ​បាន​ពេល​ប៉ះ​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក Manchester City កាល​ពី​ថ្ងៃ​ទី ១៥ ខែ សីហា ឆ្នាំ ២០២១។ សម្រាប់​គ្រាប់​បាល់​ទី​២៣​របស់​គេ​រក​បាន​ពេល​ជួប Norwich ក្នុង​ការ​ប្រកួត​បញ្ចប់​រដូវ​កាល៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់